km_tn/rev/01/09.md

3.4 KiB

ព័ត៌មានទូទៅ៖

លោកយ៉ូហានពន្យល់ពីចក្ខុវិស័យរបស់គាត់បានចាប់ផ្តើម និងការណែនាំដែលព្រះវិញ្ញាណបានប្រាប់គាត់។

របស់អ្នក...អ្នក

ពាក្យទាំងនេះសំដៅទៅលើអ្នកជឿនៅក្នុងព្រះវិហារទាំងប្រាំពីរ។ (សូមមើលៈ rc://*/ta/man/translate/figs-you)

ដែលរួមចំណែកជាមួយបងប្អូននៅក្នុងទុក្ខលំបាក និងព្រះរាជ្យ ព្រមទាំងអត់ធ្មត់ស៊ូទ្រាំនៅក្នុងព្រះយេស៊ូ

«ដែលបានចូលរួមជាមួយអ្នកនៅក្នុងនគររបស់ព្រះ។ ខ្ញុំក៏រងទុក្ខ និងស៊ូទ្រាំនឹងការសាកល្បងរួមជាមួយអ្នកដែរពីព្រោះយើងជាកម្មសិទ្ធិរបស់ព្រះយេស៊ូ»

ដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់

«ព្រោះខ្ញុំបានប្រាប់អ្នកផ្សេងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់»

នៅក្នុងវិញ្ញាណ

លោកយ៉ូហាននិយាយអំពីការទទួលឥទ្ធិពលពីព្រះវិញ្ញាណរបស់ព្រះហាក់ដូចជាគាត់ស្ថិតនៅក្នុងព្រះវិញ្ញាណ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទទួលឥទ្ធិពលពីព្រះវិញ្ញាណ» ឬ «ព្រះវិញ្ញាណមានឥទ្ធិពលលើខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

នៅក្នុងថ្ងៃរបស់ព្រះអម្ចាស់

ថ្ងៃគោរពបូជាសម្រាប់អ្នកជឿលើព្រះគ្រីស្ទ

ដូចជាសម្លេងត្រែ

សំលេងលឺខ្លាំងណាស់វាស្តាប់ទៅដូចជាសំឡេងត្រែ។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

ត្រែ

ពាក្យនេះសំដៅទៅលើឧបករណ៍សម្រាប់ផលិតតន្រ្តី ឬសម្រាប់ការអំពាវនាវឲ្យមនុស្សប្រមូលផ្តុំគ្នាសម្រាប់ការប្រកាស ​ឬការប្រជុំ។

ក្រុង​ស្មៀរ‌ណា ក្រុង​ពើកា‌ម៉ុស ក្រុង​ធាទេ‌រ៉ា ក្រុង​សើដេស ក្រុង​ភីឡា‌ដិលភា និង​ក្រុង​ឡៅឌី‌សេ

ឃ្លានេះគឺជាឈ្មោះនៃទីក្រុងនានានៅអាស៊ីដែលជាសម័យប្រទេសទួរគី។ (សូមមើលៈ rc://*/ta/man/translate/translate-names)