km_tn/rev/01/04.md

5.0 KiB

ព័ត៌មានទូទៅ៖

នេះជាការចាប់ផ្តើមនៃសំបុត្ររបស់យ៉ូហាន។ នៅទីនេះគាត់ដាក់ឈ្មោះខ្លួនឯងថា ជាអ្នកនិពន្ធ និងសួរសុខទុក្ខមនុស្សដែលគាត់កំពុងសរសេរទៅ។

សូមព្រះគុណនៅជាមួយអ្នករាល់គ្នា និងសេចក្តីសុខសាន្តពីព្រះអង្គ...ព្រមទាំងពីវិញ្ញាណទាំងប្រាំពីរ...ពីព្រះយេស៊ូគ្រិស្ត

នេះគឺជាបំណងប្រាថ្នា ឬពរជ័យ។ លោកយ៉ូហាននិយាយដូចជារបស់ទាំងនេះដែលព្រះអាចផ្តល់ឲ្យទោះបីការពិតជាវិធីដែលគាត់សង្ឃឹមថាព្រះនឹងធ្វើដើម្បីប្រជាជនរបស់ព្រះអង្គក៏ដោយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមឲ្យអ្នកដែលជា...និងវិញ្ញាណទាំងប្រាំពីរ...ហើយព្រះយេស៊ូគ្រីស្ទប្រព្រឹត្ដចំពោះអ្នក ដោយសប្បុរសនិងជួយឲ្យអ្នករស់នៅដោយសន្តិភាព និងសុវត្ថិភាព» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ពីនរណាម្នាក់គឺ

«មកពីព្រះ»

ដែលនឹងយាងមក

មានស្រាប់នាពេលអនាគតត្រូវបានគេនិយាយថានឹងមកដល់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

វិញ្ញាណទាំងប្រាំពីរ

លេខប្រាំពីរគឺជានិមិត្តរូបនៃភាពពេញលេញ និងឥតខ្ចោះ។ «វិញ្ញាណទាំងប្រាំពីរ» សំដៅទៅលើវិញ្ញាណរបស់ព្រះ ឬវិញ្ញាណប្រាំពីរដែលបម្រើព្រះ។ (សូមមើលៈ rc://*/ta/man/translate/writing-symlanguage)

ផលដំបូងនៃការកើតឡើងវិញពីពួកមនុស្សស្លាប់

«ជាមនុស្សទីមួយដែលត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ»

បានដោះយើង

«បានកំណត់ឲ្យយើងមានសេរីភាព»

បានធ្វើឲ្យយើងក្លាយជាអាណាចក្រ ធ្វើជាបូជាចារ្យ

«ព្រះអង្គបានញែកយើងចេញ ហើយចាប់ផ្ដើមគ្រប់គ្រងលើយើង ព្រះអង្គបានតែងតាំងយើងឲ្យធ្វើជាបូជាចារ្យ»

ព្រះរបស់ព្រះអង្គ និងព្រះបិតា

ឃ្លានេះគឺជាព្រះតែមួយអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាព្រះបិតារបស់ព្រះអង្គ»

ព្រះបិតា

ពាក្យនេះគឺជាព្រះនាមដ៏សំខាន់សម្រាប់ព្រះដែលពិពណ៌នាអំពីទំនាក់ទំនងរវាងព្រះជាម្ចាស់ និងព្រះយេស៊ូ។ (សូមមើលៈ rc://*/ta/man/translate/guidelines-sonofgodprinciples)

ថ្វាយសិរីរុងរឿងដល់ព្រះអង្គ និងចេស្តា

ឃ្លានេះគឺជាបំណងប្រាថ្នា ឬការអធិស្ឋាន។ អត្ថន័យដែលអាចមានគឺ ១) «សូមអោយមនុស្សគោរពកិត្តិយស និងអំណាចរបស់ព្រះអង្គ» ឬ ២) «សូមឲ្យលោកមានសិរីរុងរឿង និងអំណាច»។ លោកយ៉ូហានអធិស្ឋានថាព្រះយេស៊ូគ្រីស្ទនឹងត្រូវបានគោរព ហើយនឹងអាចគ្រប់គ្រងទាំងស្រុងលើមនុស្សគ្រប់គ្នា និងអ្វីៗទាំងអស់។ (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ចេស្តា

ពាក្យនេះប្រហែលជាសំដៅទៅលើសិទ្ធិអំណាចរបស់ព្រះអង្គជាស្តេច។