km_tn/psa/150/001.md

1.6 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេប្រឺ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ព័ត៌មានទូទៅ

នេះផ្តោតទៅលើការសរសើរ ឬ ការថ្វាយបង្គំដែលត្រូវបានធ្វើឡើងជាទូទៅនៅក្នុងព្រះវិហារ។

សរសើរ​តម្កើង​ព្រះ នៅ​ក្នុង​ទី​បរិសុទ្ធ

ព្រះវិហាររបស់ព្រះជាម្ចាស់ច្រើនតែត្រូវបានហៅថា ជាទីបរិសុទ្ធរបស់ព្រះអង្គ។ នេះជាកន្លែងសាមញ្ញបំផុត ដើម្បីទៅថ្វាយបង្គំព្រះជាម្ចាស់។

ព្រះ‌ហស្ដដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ

«ការអស្ចារ្យដែលព្រះអង្គបានធ្វើ»។ «ការអស្ចារ្យ» របស់ព្រះជាម្ចាស់អាចមានន័យថា ១) ធម្មជាតិដូចជាព្យុះផ្គររន្ទះ និងរញ្ជួយដី ឬ ២) ការអស្ចារ្យដូចជាការព្យាបាល និងជ័យជម្នះដ៏អស្ចារ្យនៅក្នុងសមរភូមិ។