km_tn/psa/148/013.md

3.0 KiB

ព្រះ‌នាម​ព្រះ‌អម្ចាស់ ដ្បិត​មាន​តែ​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ

ត្រង់នេះពាក្យ «ព្រះ‌នាម​» តំណាងឲ្យព្រះអម្ចាស់ផ្ទាល់។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់ សម្រាប់តែព្រះអង្គប៉ុណ្ណោះ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

តេជានុភាពរបស់​ព្រះ‌អង្គ ខ្ពស់​ជាង​ផែនដី និង​ផ្ទៃ​មេឃ

អ្នកនិពន្ធនិយាយអំពីភាពឧត្ដមរបស់ព្រះអម្ចាស់ ដូចជាសិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាងផែនដី និងផ្ទៃ​មេឃ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះ‌អង្គ​បាន​លើក​ស្នែង​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ

អ្នកនិពន្ធនិយាយពីភាពរឹងមាំ ដូចជាវាជាស្នែងរបស់សត្វ។ ការលើកស្នែងសត្វគឺជាសកម្មភាពនិមិត្តរូបដែលតំណាងឲ្យជ័យជម្នះរបស់កងទ័ព។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គបានធ្វើឲ្យប្រជាជនរបស់ព្រះអង្គរឹងមាំ» ឬ «ព្រះអង្គបានផ្តល់ឲ្យប្រជាជនរបស់ព្រះអង្គនូវជ័យជម្នះ» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/translate-symaction]])

ព្រះ‌អង្គ​ជា​ទី​សរសើរ​ដល់ អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ

«ដើម្បីឲ្យអ្នកបរិសុទ្ធ​ទាំងអស់សរសើរព្រះអង្គ»

ប្រជាជនដែលនៅជិតព្រះអង្គ

អ្នកនិពន្ធនិយាយអំពីព្រះអម្ចាស់ស្រឡាញ់ប្រជាជនរបស់ព្រះអង្គ ដូចជាប្រជាជនរបស់ព្រះអង្គមានភាពជិតស្និទ្ធនឹងព្រះអង្គដែរ។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សដែលព្រះអង្គស្រលាញ់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)