km_tn/psa/145/014.md

1.8 KiB

ទ្រទ្រង់​អស់​អ្នក​ដែល​ដួល ... ក៏លើក​អស់​អ្នក​ដែល​ត្រូវ​ឱន​ចុះ ឲ្យ​ងើប​ឡើង​វិញ

អ្នកតែងទំនុកតម្កើងនិយាយអំពីព្រះអម្ចាស់លើកទឹកចិត្ដមនុស្ស ដូចជាព្រះអង្គកំពុងជួយមនុស្សដែលខ្សោយខាងរាងកាយ។ អ្នកប្រហែលជាត្រូវបកប្រែបន្ទាត់ទាំងពីរ ដោយប្រើឃ្លាតែមួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «លើកទឹកចិត្តដល់អស់អ្នកដែលធ្លាក់ទឹកចិត្ត» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ភ្នែក​របស់​មនុស្ស​ទាំង​អស់ទន្ទឹង​រង់​ចាំ

«មនុស្សគ្រប់គ្នារង់ចាំ» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ព្រះ‌អង្គ​លា​ព្រះ‌ហស្តរបស់ព្រះ‌អង្គ

«ព្រះអង្គផ្តល់ឲ្យដោយសប្បុរស»

ប្រទាន​ឲ្យ​ជីវិត​ទាំង‌ឡាយ ឲ្យ​ឆ្អែត​បាន​ស្កប់​ស្កល់

«ព្រះអង្គផ្តល់ឲ្យមនុស្សគ្រប់គ្នាច្រើនជាងអ្វីដែលពួកគេត្រូវការ និងអ្វីដែលពួកគេចង់បាន»