km_tn/psa/144/009.md

3.9 KiB

ច្រៀង​បទ​ថ្មី​

អាចមានន័យថា ១) «បទចំរៀងដែលគ្មានអ្នកណាធ្លាប់ច្រៀងពីមុន ឬ ២) បទដែលទូល‌បង្គំ​មិនធ្លាប់ច្រៀងពីមុនមក»។

ព្រះ‌អង្គ ជាព្រះ​ដែល​ប្រទាន​ឲ្យ ... ពួក​ស្តេច​ ដែលជួយសង្គ្រោះ​

«ព្រះអង្គ គឺជាព្រះអង្គដែលប្រទានឲ្យស្តេច។ នេះគឺជាព្រះអង្គដែលបានជួយសង្គ្រោះ»

​ព្រះបាទដាវីឌ​ជា​អ្នក​បម្រើ​ព្រះ‌អង្គ

​ព្រះបាទដាវីឌមានបន្ទូលអំពីខ្លួនទ្រង់ ដូចជាទ្រង់ជាមនុស្សម្នាក់ផ្សេងទៀត។ «ទូល‌បង្គំ​ ដាវីឌជាអ្នកបម្រើរបស់ព្រះអង្គ»

ពី​ដាវ​ដ៏​សាហាវ

​ព្រះបាទដាវីឌមានបន្ទូលអំពីមនុស្សអាក្រក់ ដូចជាដាវដែលពួកគេប្រើជាអាវុធ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពីមនុស្សអាក្រក់ដែលព្យាយាមសម្លាប់ទ្រង់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

សូម​សង្គ្រោះ ហើយ​រំដោះ​ទូល‌បង្គំ

«សូមជួយសង្គ្រោះ​ទូល‌បង្គំ ហើយរំដោះទូល‌បង្គំ»

ពី​កណ្ដាប់​ដៃ​របស់​ពួក​សាសន៍​ដទៃ

ត្រង់នេះ «ដៃ» សំដៅទៅលើអំណាច។ បកប្រែពាក្យទាំងនេះដូចដែលអ្នកបានបកប្រែនៅក្នុងជំពូក ១៤៤ៈ៧។ ការបកប្រែរបៀបផ្សេងទៀតៈ «ពីអំណាចរបស់ពួក​សាសន៍​ដទៃ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

មាត់​របស់​គេ​ពោល​តែ​ពាក្យ​កុហក

ពួកគេនិយាយកុហក។ បកប្រែពាក្យទាំងនេះដូចដែលអ្នកបានបកប្រែនៅក្នុងជំពូក ១៤៤ៈ៧។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ដៃ​ស្ដាំ​នៃ​សេចក្ដី​ភូត​ភរ

អាចមានន័យថា ១) ​ព្រះបាទដាវីឌមានបន្ទូលអំពីទំនៀមទម្លាប់នៃការលើកដៃស្តាំ ដើម្បីស្បថថា អ្វីដែលគេនឹងមាននិយាយនៅក្នុងសាលាជំនុំជម្រះគឺជាការពិត «ពួកគេកុហក សូម្បីតែនៅពេលដែលពួកគេស្បថប្រាប់ការពិត» ឬ ២) «ដៃស្តាំ» គឺជាពាក្យប្រៀបធៀបសម្រាប់អំណាច «អ្វីគ្រប់យ៉ាងដែលពួកគេមាន ពួកគេបានទទួលដោយការនិយាយកុហក។ «បកប្រែពាក្យទាំងនេះ ដូចដែលទ្រង់បានបកប្រែវានៅក្នុងជំពូក ១៤៤ៈ៧។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)