km_tn/psa/144/001.md

5.2 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេប្រឺ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ទំនុក​របស់​​ព្រះបាទដាវីឌ

អាចមានន័យថា ១) ​ព្រះបាទដាវីឌបានសរសេរទំនុកតម្កើង ឬ ២) ទំនុកតម្កើងគឺអំពី​ព្រះបាទដាវីឌ ឬ ៣) ទំនុកតម្កើងគឺមានលក្ខណៈ ដូចនឹងទំនុករបស់​ព្រះបាទដាវីឌ។

ថ្ម​ដា​នៃ​ទូល‌បង្គំ

អត្ថន័យដែលអាចមានគឺ ១) «ព្រះអង្គដែលរក្សទូលបង្គំឲ្យមានសុវត្ថិភាព» ឬ ២) «ព្រះអង្គដែលផ្តល់កម្លាំងដល់ទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ជា​ព្រះ​ដែល​បង្ហាត់​ដៃ​ទូល‌បង្គំ​ឲ្យ​ចេះ​ធ្វើ​សង្គ្រាម ហើយ​ម្រាម​ដៃ​ទូល‌បង្គំ​ឲ្យ​ចេះ​ច្បាំង

ពាក្យថា «ដៃ» និង «ម្រាមដៃ» គឺជាពាក្យរួមសម្រាប់ ​«ទូល‌បង្គំ»។ ប្រសិនបើ «សង្គ្រាម» និង «ចម្បាំង» គឺជាពាក្យតែមួយនៅក្នុងភាសារបស់អ្នក អ្នកអាចបកប្រែវាជាឃ្លាតែមួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ជា​ព្រះដែលបង្វឹក​ទូល‌បង្គំឲ្យធ្វើសង្រ្គាម ហើយបង្វឹក​ទូល‌បង្គំឲ្យធ្វើសង្រ្គាម» ឬ «អ្នកណាបង្វឹក​ទូល‌បង្គំឲ្យធ្វើចម្បាំង» (សូមមើលៈ [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-doublet]] និង rc://*/ta/man/translate/figs-ellipsis)

​ព្រះ‌ហឫ‌ទ័យ​សប្បុរសរបស់ទូលបង្គំ

«ជាព្រះដែលបង្ហាញទូល‌បង្គំអំពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

បន្ទាយ​របស់​ទូល‌បង្គំ ... ​ពឹង​ជ្រក​

អ្នកតែងទំនុកតម្កើងប្រើពាក្យប្រៀបធៀបជាច្រើន ដើម្បីបញ្ជាក់ថាព្រះអម្ចាស់នឹងការពារទ្រង់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ប៉ម​យ៉ាង​ខ្ពស់​របស់​ទូល‌បង្គំ

​ព្រះបាទដាវីឌមានបន្ទូល អំពីព្រះអម្ចាស់ ដូចជាព្រះអង្គជាបន្ទាយដែលការពារទ្រង់ពីការវាយប្រហារ។ ព្រះអម្ចាស់គឺជាព្រះដែលការពារ​ព្រះបាទដាវីឌពីគ្រោះថ្នាក់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ខែល​របស់​ទូល‌បង្គំ

​ព្រះបាទដាវីឌមានបន្ទូល អំពីព្រះអម្ចាស់ដូចជាព្រះអង្គជាខែលការពារទាហាន។ ព្រះអម្ចាស់គឺជាព្រះដែលការពារ​ព្រះបាទដាវីឌពីគ្រោះថ្នាក់។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ១៨ៈ២ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ទូល‌បង្គំ​ពឹង​ជ្រក​នៅ​ក្នុង​ព្រះ‌អង្គ

ការចូលទៅរកព្រះអម្ចាស់ ដើម្បីការពារត្រូវបានគេនិយាយថា៖ ជាទីពឹងជ្រករបស់ទូល‌បង្គំ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គដែលទូល‌បង្គំទៅ ដូច្នេះព្រះអង្គនឹងការពារទូល‌បង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ជាព្រះដែលបានដាក់ជនជាតិនានានៅក្រោម​អំណាច​ទូល‌បង្គំ

«ជាព្រះដែលធ្វើឲ្យ​ទូល‌បង្គំឈ្នះជនជាតិនានា»