km_tn/psa/143/007.md

4.0 KiB

វិញ្ញាណ​ទូល‌បង្គំ​អន់‌ថយ​ហើយ

«ទូល‌បង្គំខ្សោយ» ឬ «ទូល‌បង្គំបាក់ទឹកចិត្ត» (UDB) (សូមមើលៈ [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-synecdoche]])

សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូល‌បង្គំ​ឡើយ

នេះជាការស្នើសុំ។ «ទូល‌បង្គំសូមអង្វរព្រះអង្គកុំលាក់ពីទូល‌បង្គំ» ឬ «សូម មេត្តាកុំលាក់ពីទូល‌បង្គំ»

សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូល‌បង្គំ​ឡើយ

អ្នកតែងទំនុកតម្កើងនិយាយអំពីព្រះអម្ចាស់ដែលបដិសេធមិនធ្វើអ្វីដែលអ្នកតែងទំនុកតម្កើងសុំ ប្រសិនបើព្រះអម្ចាស់បដិសេធមិនព្រមមើលអ្នកតែងទំនុកតម្កើង។ ការបំភ្លឺនេះអាចត្រូវបានបញ្ជាក់ជាវិជ្ជមាន។ ការបកប្រែរបៀបផ្សេងទៀតៈ «កុំបដិសេធមិនស្តាប់ទូល‌បង្គំ» ឬ «សូមស្តាប់ទូល‌បង្គំ» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-litotes]])

​សូម​ឲ្យ​ទូល‌បង្គំ​បាន​ឮ​ព្រះ‌ហឫ‌ទ័យ​សប្បុរសរបស់​ព្រះ‌អង្គ

«ធ្វើឲ្យទូល‌បង្គំ​ឮពី​ព្រះ‌ហឫ‌ទ័យ​សប្បុរសរបស់​ព្រះ‌អង្គ» ឬ «ប្រាប់ទូល‌បង្គំ​ពីព្រះ‌ហឫ‌ទ័យ​សប្បុរសរបស់​ព្រះ‌អង្គ»

ទូល‌បង្គំ​ត្រឡប់​ដូច​ជា​អស់​អ្នក ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ

«ទូល‌បង្គំ​នឹងក្លាយជាមនុស្សស្លាប់ម្នាក់ទៀត» (សូមមើលៈ rc://*/ta/man/translate/figs-euphemism)

នៅ​ពេល​ព្រឹក

អាចមានន័យថា ១) «នៅពេលព្រឹក» នៅពេលដែលមនុស្សជាច្រើនគិតថាជាពេលវេលាល្អបំផុត ដើម្បីអធិស្ឋាន ឬ ២) «នៅពេលព្រឹកពីព្រឹក» ជារៀងរាល់ថ្ងៃ។

បង្ហាញ​ទូល‌បង្គំ

«ប្រាប់​ទូល‌បង្គំ»

ផ្លូវ​ដែល​ទូល‌បង្គំ​ត្រូវ​ដើរ

អ្នកតែងទំនុកតម្កើងនិយាយអំពីរបៀបរស់នៅរបស់មនុស្ស ដូចជាផ្លូវដែលពួកគេដើរ។ ការបកប្រែរបៀបផ្សេងទៀតៈ «របៀបដែលព្រះអង្គចង់ឲ្យទូល‌បង្គំរស់នៅ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដ្បិត​ទូល‌បង្គំ​លើក​ព្រលឹង​ទូល‌បង្គំ ទៅ​រក​ព្រះ‌អង្គ

អាចមានន័យថា ១) «ទូល‌បង្គំអធិស្ឋានដល់ព្រះអង្គ» ឬ ២) «ទូល‌បង្គំជឿថា ព្រះអង្គនឹងដឹកនាំ និងការពារទូល‌បង្គំ»។