km_tn/psa/143/001.md

3.0 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេប្រឺ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ទំនុក​របស់​​ព្រះបាទដាវីឌ

អាចមានន័យថា ១) ​ព្រះបាទដាវីឌបានសរសេរទំនុកតម្កើង ឬ ២) ទំនុកតម្កើងគឺនិយាយអំពី​ព្រះបាទដាវីឌ ឬ ៣) ទំនុកតម្កើងគឺមានលក្ខណៈ ដូចនឹងទំនុករបស់​ព្រះបាទដាវីឌ។

ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន របស់​ទូល‌បង្គំ​ផង

ពាក្យ «ការអធិស្ឋានរបស់ទូល‌បង្គំ» គឺជាពាក្យសម្តីសម្រាប់មនុស្សដែលកំពុងអធិស្ឋាន។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ៣៩ៈ១២។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមស្តាប់ទូល‌បង្គំ ពេលទូល‌បង្គំអធិស្ឋានដល់ព្រះអង្គ» ឬ «មានព្រះហឫទ័យធ្វើអ្វីដែលទូល‌បង្គំសុំឲ្យព្រះអង្គធ្វើ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ

«សូមធ្វើអ្វីដែលទូល‌បង្គំស្នើសុំឲ្យព្រះអង្គធ្វើ» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

សូម​កុំ​ឲ្យ​កើត​ក្ដី​ក្ដាំ

«សូមកុំកាត់ក្តី» ឬ «ទូល‌បង្គំសូមអង្វរព្រះអង្គកុំឲ្យកាត់ក្តី» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

អ្នក​បម្រើ របស់​ព្រះ‌អង្គ

អ្នកតែងទំនុកតម្កើងនិយាយអំពីអង្គទ្រង់ ដូចជាទ្រង់កំពុងនិយាយពីមនុស្សម្នាក់ទៀត។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូល‌បង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-123person)

​នៅចំពោះ​ព្រះ‌អង្គ គ្មាន​មនុស្ស​រស់​ណា​ម្នាក់ សុចរិត​ឡើយ

«​ព្រះ‌អង្គមិនគិតថា នរណាម្នាក់សុចរិតឡើយ» (សឹូមមើលៈ rc://*/ta/man/translate/figs-synecdoche)