km_tn/psa/140/009.md

2.9 KiB

លើកក្បាលរបស់ពួកគេ

នេះគឺជាសញ្ញានៃភាពក្រអឺតក្រទម។ ការបកប្រែរបៀបផ្សេងទៀតៈ «ក្រអឺតក្រទម» (សូមមើលៈ rc://*/ta/man/translate/translate-symaction)

សូម​ឲ្យ​អំពើ​អាក្រក់​នៃ​បបូរ​មាត់​របស់​គេ បាន​ធ្លាក់​ទៅ​លើ​គេវិញ​ទៅ

នេះគឺជាការអធិស្ឋានដែលព្រះជាម្ចាស់នឹងធ្វើឲ្យមនុស្សអាក្រក់រងទុក្ខពីបញ្ហាដែលពួកគេបានបង្កឡើង ដោយសម្តីរបស់ពួកគេ។

អំពើ​អាក្រក់​នៃ​បបូរ​មាត់​របស់​គេ

បញ្ហាដែលពួកគេខ្លួនឯង បណ្តាលមកពីអ្វីដែលពួកគេនិយាយ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ធ្លាក់​ទៅ​លើ​គេ

នោះគឺ បញ្ឈប់ពួកគេពីការបង្កបញ្ហាទៀត។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សូម​ឲ្យ​មាន​រងើក​ភ្លើង​ឆេះ​ធ្លាក់​ទៅ​លើ​គេ ហើយ​ឲ្យ​គេ​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង

រូបភាពនៃភ្លើងតំណាងឲ្យការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ សម្រាប់មនុស្សអាក្រក់។​ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

រណ្តៅ​យ៉ាង​ជ្រៅ

នេះប្រហែលជាសំដៅទៅលើស្ថានឃុំព្រលឹង ដែលជាពិភពនៃមនុស្សស្លាប់។

មនុស្ស​ដែល​មួល​បង្កាច់

អស់អ្នកដែលនិយាយអាក្រក់ពីអ្នកដទៃ ដោយគ្មានមូលហេតុ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

នៅ​ជាប់​លើ​ផែន​ដី​

«មានសុវត្ថិភាពក្នុងជីវិតនេះ»

សូម​ឲ្យ​សេចក្ដី​អាក្រក់​ដេញ​តាម មនុស្ស​ឃោរ‌ឃៅ​

អំពើអាក្រក់នេះត្រូវបានគេនិយាយថា៖ ហាក់ដូចជាមាននរណាម្នាក់សងសឹកមនុស្សម្នាក់ផ្សេងទៀត។ (សូមមើលៈ rc://*/ta/man/translate/figs-personification)