km_tn/psa/138/001.md

3.6 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេប្រឺ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ទំនុក​របស់​ព្រះបាទ​ដាវីឌ

អាចមានន័យថា ១) ​ព្រះបាទដាវីឌបានសរសេរទំនុកតម្កើង ឬ ២) បទទំនុកតម្កើងគឺនិយាយអំពី​ព្រះបាទដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈ ដូចនឹងទំនុករបស់​ព្រះបាទដាវីឌ។

ទូល‌បង្គំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ យ៉ាង​អស់​ពី​ចិត្ត​របស់​ទូល‌បង្គំ

ចិត្ត​នៅទីនេះតំណាងឲ្យអារម្មណ៍។ ធ្វើអ្វីមួយដោយស្មោះ ឬទាំងស្រុងត្រូវបានគេនិយាយថា៖ ធ្វើវាដោយអស់ពីចិត្ត។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូល‌បង្គំនឹងអរគុណព្រះអង្គ ដោយស្មោះ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

នៅ​ចំពោះ​ព្រះ​ទាំង​ឡាយ

អាចមានន័យថា ១) «ទោះបីមានរូបព្រះក្លែងក្លាយដែលមានស្រាប់» ឬ ២) «នៅចំពោះមុខការប្រជុំនៅស្ថានសួគ៌» ដែលមានន័យថា «ចំនេះដឹងដល់ពួកទេវតានៅស្ថានសួគ៌»។

ទូល‌បង្គំនឹង​ក្រាប​ថ្វាយ‌បង្គំ

ការ​ក្រាប​ថ្វាយ‌បង្គំគឺជាសញ្ញាតំណាងឲ្យការគោរព និងផ្តល់កិត្តិយស។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូល‌បង្គំនឹង​ថ្វាយ‌បង្គំព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/translate-symaction)

អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ

«អរ​ព្រះ‌គុណ​ដល់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ

នេះសំដៅទៅលើអ្វីដែលព្រះជាម្ចាស់បានមានព្រះបន្ទូល។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្វីដែលព្រះអង្គបានមានព្រះបន្ទូល» ឬ «ព្រះបន្ទូលបង្គាប់ និងការសន្យារបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ព្រះ‌នាម​ព្រះ‌អង្គ

អាចមានន័យថា ១) «ព្រះអង្គផ្ទាល់» ឬ ២) «កិត្តិនាមរបស់ព្រះអង្គ»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)