km_tn/psa/132/017.md

3.5 KiB

យើង​នឹង​ធ្វើ​ឲ្យ​ស្នែង របស់​ដាវីឌ​ដុះ​ពន្លក​ឡើង

ព្រះជាម្ចាស់មានព្រះបន្ទូលអំពីកូនចៅរបស់ព្រះបាទដាវីឌដែលមានអំណាចហាក់ដូចជាព្រះអង្គជាស្នែងដ៏ខ្លាំងក្លារបស់សត្វ។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងនឹងធ្វើឲ្យកូនចៅព្រះបាទដាវីឌក្លាយជាស្តេចតាមទ្រង់» ឬ «យើងនឹងធ្វើឲ្យព្រះបាទដាវីឌមានកូនចៅដែលនឹងក្លាយជាស្តេចដ៏មានឥទ្ធិពល»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

​រៀប​ចំ​ចង្កៀង​មួយ​សម្រាប់​អ្នក ដែលយើងបាន​ចាក់​ប្រេង​តាំង

ព្រះជាម្ចាស់មានព្រះបន្ទូលអំពីការដែលធ្វើឲ្យកូនចៅរបស់ព្រះបាទដាវីឌបន្ដគ្រប់គ្រងជាស្តេច ដូចជាពួកគេដែលជាចង្កៀងដែលនឹងបន្តបញ្ចាំង។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងនឹងធ្វើឲ្យកូនចៅម្នាក់ដែលយើងបានចាក់ប្រេងតាំងឲ្យបន្តគ្រប់គ្រងជាស្តេច» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

យើងបាន​ចាក់​ប្រេង​តាំង

«យើងបានជ្រើសរើសស្តេច» ឬ «ស្តេចដែលយើងបានជ្រើសរើស»

យើង​នឹង​គ្រប​ដណ្ដប់​ខ្មាំង​សត្រូវរបស់​គេ ដោយសេចក្ដី​ខ្មាស

ភាពអាម៉ាស់ត្រូវបានគេនិយាយថា៖ ដូចជាសម្លៀកបំពាក់។ ភាពអាម៉ាសជាលទ្ធិផលពីការបាត់បង់ក្នុងសង្គ្រាម។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងនឹងធ្វើឲ្យសត្រូវរបស់គេខ្មាស់» ឬ «យើងនឹងធ្វើឲ្យសត្រូវរបស់គេត្រូវចាញ់ និងអាម៉ាស់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

​មកុដ​ដ៏​រុងរឿង

មកុដនេះតំណាងឲ្យការគ្រប់គ្រងរបស់ទ្រង់ ហើយភាពអស្ចារ្យត្រូវបានគេនិយាយថា៖ ជាពន្លឺចែងចាំង។ ការបកប្រែរបៀបផ្សេងទៀតៈ «ទ្រង់នឹងក្លាយជាស្តេចដ៏អស្ចារ្យ» ឬ «ភាពអស្ចារ្យរបស់ទ្រង់នឹងភ្លឺចាំង» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-metaphor]])