km_tn/psa/132/003.md

1.9 KiB

ទ្រង់មានបន្ទូល

«ព្រះបាទដាវីឌបានមានបន្ទូល»

ទូល‌បង្គំនឹង​មិន​ព្រម​ឲ្យ​ភ្នែក​ទូល‌បង្គំ​ដេក ឬ​ឲ្យ​ត្របក​ភ្នែក​ទូល‌បង្គំ​លង់​លក់​ឡើយ

ការដេក និងការសម្រាកត្រូវបានគេនិយាយថា៖ ដូចជាអ្វីដែលអាចផ្តល់ឲ្យ។ នៅទីនេះភ្នែក និងត្របកភ្នែកតំណាងឲ្យមនុស្សទាំងមូល។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូល‌បង្គំនឹងមិនអនុញ្ញាតឲ្យភ្នែករបស់ទូល‌បង្គំដេក ឬត្របកភ្នែករបស់ទូល‌បង្គំសម្រាក» ឬ «ទូល‌បង្គំនឹងមិនដេកលក់ ឬបិទភ្នែកហើយសម្រាក»

ទាល់​តែ​ទូល‌បង្គំ​រក​បាន​ទី​កន្លែង​មួយ ថ្វាយ​ព្រះ‌អម្ចាស់

ការកសាងកន្លែងសម្រាប់ព្រះអម្ចាស់ត្រូវបានគេនិយាយថា៖ ជាការរកកន្លែងសម្រាប់ព្រះអង្គ។ ការបកប្រែរបៀបផ្សេងទៀតៈ «រហូតដល់ទូល‌បង្គំសង់កន្លែងសម្រាប់ព្រះអម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ព្រះ​ដ៏​ខ្លាំង​ពូកែ របស់​លោក​យ៉ាកុប

នេះសំដៅទៅលើព្រះជាម្ចាស់។