km_tn/psa/131/001.md

2.5 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេប្រឺ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ទំនុក​ច្រៀង​តាម​ថ្នាក់

អាចមានន័យថា ១) បទចំរៀងដែលមនុស្សបានច្រៀងពេលឡើងទៅក្រុងយេរូសាឡឹមសម្រាប់ការអបអរសាទរ ឬ ២) បទចំរៀងដែលមនុស្សច្រៀងពេលកំពុងឡើងជណ្តើរចូលព្រះវិហារ ឬ ៣) បទចំរៀងដែលពាក្យទាំងនោះដូចជាជំហាន។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ១២០ៈ១។

ទូល‌បង្គំគ្មាន​ចិត្ត​អំនួត​ឡើយ ហើយ​ភ្នែក​ទូល‌បង្គំ​ក៏​មិន​មើល​ដោយ​ឆ្មើង​ឆ្មៃ​ដែរ

ចិត្ត និងភ្នែកតំណាងឲ្យមនុស្ស។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូល‌បង្គំគ្មាន​ចិត្ត​អំនួត ឬក្រអឺតក្រទម» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ទូល‌បង្គំ​មិនមានក្តីសង្ឃឹមដ៏អស្ចារ្យ​សម្រាប់ទូល‌បង្គំឡើយ

អាចមានន័យថា «ទូល‌បង្គំមិនរំពឹងថានឹងធ្វើរឿងអស្ចារ្យទេ» ឬ «ទូល‌បង្គំមិនគិតថា ទូល‌បង្គំអស្ចារ្យទេ»។

ហួស​ល្បត់​ពីទូល‌បង្គំ​

រឿងដែលពិបាកពេកសម្រាប់មនុស្សម្នាក់ក្នុងការយល់ត្រូវបានគេនិយាយថា៖ ដូចជាពួកគេហួសពីមនុស្ស ឬឆ្ងាយពីមនុស្សដែលអាចទៅដល់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «រឿងដែលពិបាកយល់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)