km_tn/psa/128/003.md

2.8 KiB

​ដូច​ជាដើម​ទំពាំង‌បាយ‌ជូរ​មាន​ផ្លែ នៅ​ក្នុង​ផ្ទះ​របស់​អ្នក

ប្រពន្ធត្រូវបានគេនិយាយថា៖ ដូូចជាដើម​ទំពាំង‌បាយ‌ជូរដែលបង្កើតផលបានច្រើន។ នេះបញ្ជាក់ថា កូនៗដូចជាផលផ្លែ ហើយប្រពន្ធនឹងមានកូនច្រើន។ ការបកប្រែរបៀបផ្សេងទៀតៈ «មានផលិតផលច្រើន ហើយផ្តល់ឲ្យអ្នកនូវកូនជាច្រើន» (សូមមើលៈ rc://*/ta/man/translate/figs-simile)

កូន​ៗ​របស់​អ្នកនឹង​បាន​ដូច​ជា ដើម​អូលីវ

កូនៗត្រូវបានគេប្រៀបធៀបទៅនឹងដើមអូលីវ ដោយវិធីដែលពួកគេលូតលាស់ ដើម្បីព័ទ្ធជុំវិញអ្វីមួយ។ កូនៗនឹងព័ទ្ធជុំវិញតុ ហើយធ្វើឲ្យវាពេញ។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកនឹងមានកូនជាច្រើនដែលនឹងលូតលាស់ និងរីចម្រើនឡើង» (សូមមើលៈ rc://*/ta/man/translate/figs-simile)

ជុំវិញតុរបស់អ្នក

នេះសំដៅទៅលើកន្លែងដែលក្រុមគ្រួសារជួបជុំគ្នាបរិភោគ។ ជារឿយៗអស់អ្នកដែលបរិភោគតុរបស់បុរសគឺស្ថិតនៅក្រោមអំណាច ឬការគ្រប់គ្រងរបស់គាត់។

មនុស្ស​ដែល​កោត​ខ្លាច​ព្រះ‌អម្ចាស់ នឹងមាន​ពរបែប​នេះឯង

នេះអាចត្រូវបានបញ្ជាក់ជាកិរិយាស័ព្ទសកម្ម។ «ព្រះអម្ចាស់នឹងប្រទានពរដល់មនុស្សណាដែលគោរពព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

អស់​មួយ​ជីវិត​របស់​អ្នក

«ពេញមួយជីវិតរបស់អ្នក»

សូម​ឲ្យ​សេចក្ដី​សុខ​គ្រប​ដណ្ដប់​លើ​អីុស្រា‌អែល

«សូមឲ្យអីុស្រាអែលមានសន្តិភាព»