km_tn/psa/127/001.md

1.9 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេប្រឺ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ទំនុក​ច្រៀង​តាម​ថ្នាក់

អាចមានន័យថា ១) បទចំរៀងដែលមនុស្សបានច្រៀងពេលឡើងទៅក្រុងយេរូសាឡឹមសម្រាប់ការអបអរសាទរ ឬ ២) បទចំរៀងដែលមនុស្សច្រៀងពេលកំពុងឡើងជណ្តើរចូលព្រះវិហារ ឬ ៣) បទចំរៀងដែលពាក្យទាំងនោះដូចជាជំហាន។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ១២០ៈ១។

ក្រោក​ឡើង​តាំង​ពី​ព្រលឹម

មនុស្សដែលឧស្សាហ៍ធ្វើការច្រើនតែងតែត្រូវក្រោកពីព្រលឹម ហើយត្រឡប់មកផ្ទះវិញពេលយប់ជ្រៅ។

រក​ស៊ីចិញ្ចឹម​ជីវិត​យ៉ាង​ពិបាក

នេះគឺជាប្រយោគ។ នំប៉័ងច្រើន តែងតែតំណាងឲ្យអាហារដែលមនុស្សម្នាក់ត្រូវការរាល់ថ្ងៃ ដើម្បីរស់នៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «ខិតខំធ្វើការ ដើម្បីតម្រូវការប្រចាំថ្ងៃ» (សូមមើលៈ [[rc:///ta/man/translate/figs-idiom]] និង [[rc:///ta/man/translate/figs-metonymy]])