3.6 KiB
ព័ត៌មានទូទៅៈ
លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេប្រឺ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])
ទំនុកច្រៀងតាមថ្នាក់
អាចមានន័យថា ១) បទចំរៀងដែលមនុស្សបានច្រៀងពេលឡើងទៅក្រុងយេរូសាឡឹមសម្រាប់ការអបអរសាទរ ឬ ២) បទចំរៀងដែលមនុស្សច្រៀងពេលកំពុងឡើងជណ្តើរចូលព្រះវិហារ ឬ ៣) បទចំរៀងដែលពាក្យទាំងនោះដូចជាជំហាន។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ១២០ៈ១។
អស់អ្នកដែលទុកចិត្តដល់ព្រះអម្ចាស់ ប្រៀបដូចជាភ្នំស៊ីយ៉ូនដែលមិនអាចរង្គើបានឡើយ គឺនៅជាប់ជារៀងរហូត
មនុស្សដែលទុកចិត្តលើព្រះអម្ចាស់ត្រូវបានគេនិយាយថា៖ ដូចជាពួកគេនៅលើភ្នំស៊ីយ៉ូន។ ភ្នំមិនអាចផ្លាស់ទីបានទេ។ (សូមមើលៈ rc://*/ta/man/translate/figs-simile)
មានភ្នំនៅព័ទ្ធជុំវិញក្រុងយេរូសាឡឹមយ៉ាងណា ព្រះអម្ចាស់ក៏គង់នៅព័ទ្ធជុំវិញ ប្រជារាស្ត្ររបស់ព្រះអង្គ
ការការពាររបស់ព្រះអម្ចាស់ត្រូវបាននិយាយ ដូចជាព្រះអង្គនៅលើភ្នំដែលព័ទ្ធជុំវិញក្រុងយេរូសាឡឹម។ ក្រុងយេរូសាឡឹមត្រូវបានព័ទ្ធជុំវិញ ដោយភ្នំជាច្រើនដែលការពារវាពីការវាយប្រហារ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូចជាភ្នំដែលព័ទ្ធជុំវិញក្រុងយេរូសាឡឹម ការពារព្រះអម្ចាស់ដូច្នេះព្រះអម្ចាស់ការពារប្រជារាស្ត្ររបស់ព្រះអង្គ» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-simile)
ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ
នៅទីនេះ ឃ្លានេះមានន័យថា «ជានិច្ច»។ (សូមមើលៈ rc://*/ta/man/translate/figs-merism)
ដ្បិតដំបងនៃសេចក្ដីអាក្រក់
នៅទីនេះដំបងនៃអំពើអាក្រក់តំណាងឲ្យការគ្រប់គ្រងរបស់មនុស្សអាក្រក់។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សអាក្រក់» ឬ «មេដឹកនាំអាក្រក់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)