km_tn/psa/124/001.md

3.5 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេប្រឺ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ទំនុក​ច្រៀង​តាម​ថ្នាក់

អាចមានន័យថា ១) បទចំរៀងដែលមនុស្សបានច្រៀងពេលឡើងទៅក្រុងយេរូសាឡឹមសម្រាប់ការអបអរសាទរ ឬ ២) បទចំរៀងដែលមនុស្សច្រៀងពេលកំពុងឡើងជណ្តើរចូលព្រះវិហារ ឬ ៣) បទចំរៀងដែលពាក្យទាំងនោះដូចជាជំហាន។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ១២០ៈ១

ប្រសិន‌ បើ​មិន​មែន​ជា​ព្រះ‌អម្ចាស់ ដែល​កាន់​ខាង​យើង​ទេ​នោះ...នោះ​គេ​ច្បាស់​ជា​នឹង​លេប​យើង​ទាំង​រស់​មិន​ខាន

នេះគឺជាឃ្លាប្រឌិតដែលពិពណ៌នា ពីលទ្ធផលដែលមិនបានកើតឡើងព្រោះតាមពិតព្រះអម្ចាស់ពិតជានៅខាងពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់នៅខាងយើង...ដូច្នេះពួកគេមិនអាចលេបយើងទាំងរស់បានទេ» (សូមមើលៈ rc://*/ta/man/translate/figs-hypo)

ប្រសិន‌ បើ​មិន​មែន​ជា​ព្រះ‌អម្ចាស់ ដែល​កាន់​ខាង​យើង​ទេ​នោះ...ប្រសិន‌បើ​មិន​មែន​ជា​ព្រះ‌អម្ចាស់ ដែល​កាន់​ខាង​យើង​ទេ​នោះ

ឃ្លាទាំងពីរនេះមានន័យដូចគ្នា។ ការបកប្រែរបៀបផ្សេងទៀតៈ «បើគ្មានជំនួយពីព្រះអម្ចាស់...ដោយគ្មានជំនួយពីព្រះអម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

លេប​យើង​ទាំង​រស់​

ការប្រៀបធៀបនេះពិពណ៌នាពីរបៀបដែលជនជាតិអីុស្រាអែលអាចស្លាប់ ដោយរបៀបដែលសត្វកាចសាហាវវាយប្រហារសត្វតូចជាងដើម្បីស៊ី។ ការបកប្រែរបៀបផ្សេងទៀតៈ «សម្លាប់យើង»​ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

កំហឹង​របស់​គេ​ឆួល​ឡើង​ទាស់​នឹង​យើង

នៅទីនេះ «កំហឹងរបស់ពួកគេ» សំដៅទៅលើសត្រូវដែលខឹង។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេខឹងនឹងយើងណាស់!» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)