km_tn/psa/122/006.md

2.3 KiB

សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​នេះ បាន​ចម្រុង​ចម្រើន...សន្ដិសុខ នៅ​ក្នុង​បន្ទាយ​របស់​អ្នក

ផ្នែកនេះនិយាយពីខ្លឹមសារនៃការអធិស្ឋានដែលអ្នកនិពន្ធចង់ឲ្យក្រុមមនុស្សអធិស្ឋាន។ គាត់សុំឲ្យពួកគេនិយាយដោយផ្ទាល់ទៅកាន់ទីក្រុងយេរូសាឡឹម ដូចជាទីក្រុងនោះជាមនុស្សដែលអាចស្តាប់ពួកគេ។ (សូមមើលៈ [[rc:///ta/man/translate/figs-apostrophe]] និង [[rc:///ta/man/translate/figs-personification]])

សូម​ឲ្យ​មាន​សេចក្ដី​សុខនៅក្នុង...សូម​ឲ្យ​មាន​សន្ដិសុខនៅក្នុង

ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នា ហើយត្រូវបានប្រើរួមគ្នា ដើម្បីពង្រឹងគ្នា។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមឲ្យប្រជាជននៅក្រុងយេរូសាឡឹម រស់នៅដោយសុខសាន្ត» (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

នៅ​ខាង​ក្នុង​កំផែង​របស់​អ្នក...នៅ​ក្នុង​បន្ទាយ​របស់​អ្នក

នៅទីនេះក្រុងយេរូសាឡឹមត្រូវបានសំដៅដោយកំផែងបន្ទាយដែលការពារវា។ ពាក្យថា «កំផែង» និង «បន្ទាយ» សំដៅទៅលើអ្វីដែលដូចគ្នា។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅខាងក្នុងក្រុងយេរូសាឡឹម» (សូមមើលៈ [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-parallelism]])