km_tn/psa/122/001.md

2.5 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេប្រឺ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ទំនុក​ច្រៀង​តាម​ថ្នាក់

អាចមានន័យថា ១) បទចំរៀងដែលមនុស្សបានច្រៀងពេលឡើងទៅក្រុងយេរូសាឡឹមសម្រាប់ការអបអរសាទរ ឬ ២) បទចំរៀងដែលមនុស្សច្រៀងពេលកំពុងឡើងជណ្តើរចូលព្រះវិហារ ឬ ៣) បទចំរៀងដែលពាក្យទាំងនោះដូចជាជំហាន។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ១២០ៈ១។

​ក្រុង​យេរូ‌សាឡឹម​អើយ ជើង​របស់​យើង​ឈរ​នៅ​ក្នុង​ច្រក​ទ្វារ របស់​អ្នក​ហើយ

អ្នកនិពន្ធឈប់និយាយទៅកាន់អ្នកស្តាប់របស់គាត់ ហើយនិយាយដោយផ្ទាល់ទៅកាន់ទីក្រុងយេរូសាឡឹម។ ក្រុងយេរូសាឡឹមត្រូវបានគេនិយាយដូចជាមនុស្សម្នាក់ដែលអាចឮសម្លេងអ្នកនិពន្ធ។ (សូមមើលៈ [[rc:///ta/man/translate/figs-apostrophe]] និង [[rc:///ta/man/translate/figs-personification]])

ជើង​របស់​យើង​ឈរ​

នៅទីនេះ «ជើង» សំដៅទៅលើមនុស្សទាំងមូល។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងកំពុងឈរ» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

​នៅ​ក្នុង​ច្រក​ទ្វារ របស់​អ្នក​ហើយ

នៅទីនេះ «ច្រកទ្វារ» សំដៅទៅលើទីក្រុង។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅខាងក្នុងអ្នក ក្រុងយេរូសាឡឹមអើយ» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)