km_tn/psa/119/083.md

2.3 KiB

​ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា ថង់​ស្បែក​ដែល​ត្រូវ​ផ្សែង

ថង់​ស្បែក​ត្រូវបានបំផ្លាញនៅពេលវាព្យួរអស់រយៈពេលជាយូរមកហើយ នៅកន្លែងដែលមានផ្សែង។ អ្នកនិពន្ធប្រៀបធៀបខ្លួនគាត់ទៅនឹងស្បែកដែលត្រូវបានបំផ្លាញដោយផ្សែង ដើម្បីបញ្ជាក់ថា គាត់មានអារម្មណ៍ថាគ្មានប្រយោជន៍។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

តើ​អ្នក​បម្រើ​ព្រះ‌អង្គ​ត្រូវ​ស៊ូទ្រាំដល់​កាល​ណា​ទៀត តើ​ពេល​ណា​ទើប​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស អស់​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ?

អ្នកនិពន្ធប្រើសំនួរមួយ ដើម្បីស្នើសុំព្រះជាម្ចាស់ដាក់ទណ្ឌកម្មអស់អ្នកដែលបៀតបៀនគាត់។ សំណួរវោហារស័ព្ទនេះអាចត្រូវបានបកប្រែជាឃ្លា។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមមេត្តាកុំរង់ចាំយូទៀត សូមផ្តន្ទាទោសអស់អ្នកដែលបៀតបៀន​ទូល‌បង្គំ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ត្រូវតែបម្រើ​ព្រះ‌អង្គ​

អ្នកនិពន្ធសំដៅទៅលើខ្លួនឯងថា ជា «អ្នកបម្រើរបស់ព្រះអង្គ» ។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូល‌បង្គំត្រូវតែ ជាអ្នកបម្រើរបស់ព្រះអង្គ» ឬ «ទូល‌បង្គំត្រូវតែ» (សូមមើលៈ rc://*/ta/man/translate/figs-123person)