km_tn/psa/119/031.md

2.5 KiB

ទូល‌បង្គំ​ជាប់​ចិត្ត​នឹង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ

ការកាន់ពួកគេយ៉ាងម៉ឺងម៉ាត់គឺសំដៅទៅលើការប្តេជ្ញាចិត្តគោរពពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូល‌បង្គំ​ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះសេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ» ឬ «ទូល‌បង្គំ​ប្តេជ្ញាគោរពតាមសេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ច្បាប់នៃសេចក្តីសញ្ញា

នេះសំដៅទៅលើច្បាប់របស់លោកម៉ូសេ។

ទូល‌បង្គំ​នឹង​រត់​តាម​ផ្លូវ​នៃ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ

អ្នកនិពន្ធនិយាយអំពីការផ្តោតអារម្មណ៍ ឬ ប្តេជ្ញាគោរពតាមបទបញ្ជារបស់ព្រះជាម្ចាស់ ដូចជាមនុស្សម្នាក់កំពុងដើរលើផ្លូវមួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូល‌បង្គំ​នឹងប្តេជ្ញាគោរពតាមបទបញ្ជារបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះ‌អង្គ​បាន​ពង្រីក​ចិត្ត​ទូល‌បង្គំ

នេះគឺជាប្រយោគ។ អាចមានន័យថា ១) «ព្រះអង្គជួយទូល‌បង្គំឲ្យយល់កាន់តែច្បាស់ អំពីបទបញ្ជារបស់ព្រះអង្គ» ឬ ២) «ព្រះអង្គផ្តល់ឲ្យ​ទូល‌បង្គំនូវបំណងប្រាថ្នាកាន់តែខ្លាំង ដើម្បីគោរពតាមបទបញ្ជារបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-idiom)