km_tn/psa/119/009.md

3.1 KiB

ប៊ែត

នេះគឺជាឈ្មោះនៃអក្សរទី ២ នៃអក្ខរក្រមហេប្រឺ។ នៅក្នុងភាសាហេប្រឺជួរនីមួយៗនៃខ ៩-១៦ ចាប់ផ្តើម ដោយអក្សរនេះ។

តើ​មនុស្ស​កំលោះធ្វើ​ដូចម្ដេច ដើម្បី​រក្សា​ផ្លូវ​ដែល​ខ្លួន​ប្រព្រឹត្តឲ្យ​បាន​បរិសុទ្ធ?

សំណួរនេះត្រូវបានប្រើ ដើម្បីណែនាំតម្លៃថ្មី ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សំណួរវោហារស័ព្ទនេះអាចត្រូវបានបកប្រែជាឃ្លា។ ការបកប្រែរបៀបផ្សេងទៀតៈ «នេះជារបៀបដែលមនុស្ស​កំលោះធ្វើ ដើម្បី​រក្សា​ផ្លូវ​ដែល​ខ្លួន​ប្រព្រឹត្តឲ្យ​បាន​បរិសុទ្ធ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ដើម្បី​រក្សា​ផ្លូវ​ដែល​ខ្លួន​ប្រព្រឹត្តឲ្យ​បាន​បរិសុទ្ធ

អ្នកនិពន្ធប្រៀបធៀបការរស់នៅស្របតាមច្បាប់របស់ព្រះជាម្ចាស់ជាផ្លូវមួយដែលមិនត្រូវបានរារាំង។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដោយអស់​ពី​ចិត្តទូល‌បង្គំ​​

នេះគឺជាប្រយោគ។ ចិត្តសំដៅទៅលើផ្លូវចិត្ត អារម្មណ៍បំណងប្រាថ្នា និងឆន្ទៈ។ ការបកប្រែរបៀបផ្សេងទៀតៈ «ជាមួយទាំងអស់របស់ទូល‌បង្គំ​​» ឬ «ជាមួយអ្វីគ្រប់យ៉ាងនៅក្នុងខ្លួនទូល‌បង្គំ​​» ឬ «ដោយស្មោះ» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

សូម​កុំ​ឲ្យ​ទូល‌បង្គំ​វង្វេង​ចេញ​ពី​បទ‌បញ្ជារបស់ព្រះ‌អង្គ​ឡើយ

នៅទីនេះ ការមិនគោរពបទ‌បញ្ជារបស់ព្រះជាម្ចាស់ត្រូវបានពិពណ៌នាថា កំពុងវង្វេងផ្លូវ។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមកុំឲ្យទូល‌បង្គំមិនគោរពតាមបទបញ្ជារបស់ព្រះអង្គឡើយ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)