km_tn/psa/118/010.md

3.1 KiB

ជាតិសាសន៍​ទាំង​ប៉ុន្មាន

ត្រង់នេះពាក្យថា ជាតិសាសន៍​ទាំង​ប៉ុន្មាន តំណាងឲ្យកងទ័ពរបស់ប្រជាជាតិទាំងនោះ។ អ្នកនិពន្ធប្រើទិដ្ឋភាព ជាក់ស្ដែង ដើម្បីបញ្ជាក់ពីចំនួនកងទ័ពជាច្រើនដែលព័ទ្ធជុំវិញគាត់។ ការបកប្រែរបៀបផ្សេងទៀតៈ «កងទ័ពរបស់ប្រជាជាតិជាច្រើន» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-hyperbole]])

ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់

ត្រង់នេះពាក្យ ​«ព្រះ‌នាម​» តំណាងឲ្យអំណាចរបស់ព្រះអម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយឫទ្ធានុភាពរបស់ព្រះអម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ

អ្នកនិពន្ធនិយាយអំពីការកម្ចាត់កងទ័ពសត្រូវ ដូចជាគាត់កំពុងកាប់ពួកគេចោលដែលមនុស្សម្នាក់នឹងកាត់មែកឈើចោល។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំបានកម្ចាត់ពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

គេ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ដូច​ឃ្មុំ តែ​គេ​ត្រូវ​រលត់​ទៅ

អ្នកនិពន្ធប្រៀបធៀបកងទ័ពសត្រូវទៅនឹងឃ្មុំមួយហ្វូង។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេព័ទ្ធជុំវិញខ្ញុំដូចជាឃ្មុំមួយហ្វូងកំពុងព័ទ្ធជុំវិញមនុស្ស» (សូមមើលៈ rc://*/ta/man/translate/figs-simile)

ពួកគេនឹងបាត់ដូច​ភ្លើង​ដែល​ឆេះ​បន្លា

ដូចជាបន្លាស្ងួតឆេះចេញយ៉ាងឆាប់រហ័ស ការវាយប្រហាររបស់កងទ័ពសត្រូវបានបញ្ចប់យ៉ាងលឿន។ ការបកប្រែរបៀបផ្សេងទៀតៈ «ការវាយប្រហាររបស់ពួកគេមានរយៈពេលតែមួយខ្លី ប៉ុណ្ណោះដូចជាភ្លើងដែលឆេះបន្លាបានងាប់ភ្លាមៗ» (សូមមើលៈ rc://*/ta/man/translate/figs-simile)