km_tn/psa/118/005.md

2.9 KiB

​ដោះ​ខ្ញុំ​ឲ្យ​មាន​សេរីភាព

អ្នកនិពន្ធនិយាយអំពីព្រះអម្ចាស់ជួយសង្រ្គោះលោកពីទុក្ខព្រួយដូចជាព្រះអម្ចាស់បាននាំលោកចេញពីកន្លែងឃុំឃាំងទៅកន្លែងបើកចំហធំទូលាយដែលលោកអាចធ្វើដំណើរដោយសេរី។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?

អ្នកនិពន្ធសួរសំណួរវោហារសាស្ត្រនេះ ដើម្បីបញ្ជាក់ថា គ្មានអ្វីដែលមនុស្សអាចធ្វើបាបលោកបានទេ ព្រោះព្រះអម្ចាស់នៅជាមួយលោក។ សំណួរនេះអាចត្រូវបានបកប្រែជាឃ្លា។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សមិនអាចធ្វើអ្វីដែលធ្វើបាបខ្ញុំបានទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ព្រះ‌អម្ចាស់​កាន់​ខាង​ខ្ញុំ ហើយ​ព្រះ‌អង្គ​ជា​ជំនួយ​របស់​ខ្ញុំ

ការនៅម្ខាងគឺជាការបញ្ចេញមតិបែបអសុរសដែលបង្ហាញថា មនុស្សនោះយល់ព្រម ហើយនឹងជួយអ្នកដទៃ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់សព្វព្រះហឫទ័យនឹងខ្ញុំហើយនឹងជួយខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

នោះខ្ញុំ​នឹង​ឃើញ​ជ័យ​ជម្នះ​ឈ្នះ​លើ អស់​អ្នក​ដែល​ស្អប់​ខ្ញុំ

នេះបញ្ជាក់ថា ព្រះអម្ចាស់គឺជាអ្នកដែលនឹងយកឈ្នះខ្មាំងសត្រូវរបស់អ្នកនិពន្ធ រីឯអ្នកនិពន្ធវិញមើលទៅ។ អត្ថន័យពេញលេញនៃរឿងនេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំនឹងឃើញព្រះអម្ចាស់វាយឈ្នះអស់អ្នកដែលស្អប់ខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)