km_tn/psa/113/007.md

2.0 KiB

ព្រះ‌អង្គ​លើក​មនុស្ស​ក្រីក្រ​ឡើង...ចេញ​ពី​គំនរសម្រាម

ឃ្លាទាំងពីរនេះគឺស្របគ្នា។ អ្នកនិពន្ធនិយាយអំពីព្រះអម្ចាស់ជួយ និងលើកកិត្ដិយសដល់មនុស្សក្រីក្រដូចដែលព្រះអម្ចាស់បានធ្វើឲ្យពួកគេក្រោកឈរឡើង ពីការអង្គុយនៅទីកខ្វក់ និងផេះ។ (សូមមើលៈ [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-metaphor]])

ចេញ​ពី​ធូលី​ដី...ចេញ​ពី​គំនរ​សម្រាម

អង្គុយក្នុងភាពធូលី​ដី និង​គំនរ​សម្រាមតំណាងឲ្យភាពក្រីក្រ ឬភាពអស់សង្ឃឹម។ (សូមមើលៈ rc://*/ta/man/translate/translate-symaction)

ដើម្បី​តាំង​ឲ្យ​គេ​អង្គុយ​ជា​មួយ​ពួក​អ្នក​ធំ គឺ​ជា​មួយ​ពួក​អ្នក​ធំ​នៃប្រជា‌រាស្ត្រ​ព្រះ‌អង្គ

ឃ្លាទីពីរនេះបញ្ជាក់ច្បាស់ថា ឃ្លាទីមួយសំដៅទៅលើពួកមេដឹកនាំនៃប្រជាជនរបស់ព្រះអម្ចាស់។ ឃ្លាទាំងពីរនេះអាចត្រូវបានបញ្ចូលគ្នា។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូច្នេះព្រះអម្ចាស់អាចគង់នៅក្បែរមេដឹកនាំនៃប្រជាជនរបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-parallelism)