km_tn/psa/113/003.md

2.1 KiB

ចាប់​តាំង​ពី​ទី​ថ្ងៃ​រះ រហូត​ដល់​ទី​ថ្ងៃ​លិច

ឃ្លានេះសំដៅទៅលើទិសខាងកើតដែលព្រះអាទិត្យរះ ហើយទិសខាងលិចជាកន្លែងដែលព្រះអាទិត្យលិច។ អ្នកនិពន្ធប្រើជ្រុងទាំងពីរនេះ ដើម្បីតំណាងឲ្យគ្រប់ទីកន្លែងនៅលើផែនដី។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ៥០ៈ១។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្រប់ទីកន្លែងលើផែនដី» (សូមមើលៈ rc://*/ta/man/translate/figs-merism)

ព្រះ‌នាម​ព្រះ‌អម្ចាស់​ត្រូវ​បាន​សរសើរតម្កើង

ត្រង់នេះពាក្យ «ព្រះ‌នាម» តំណាងឲ្យព្រះអម្ចាស់ផ្ទាល់។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជនគួរតែសរសើរតម្កើងដល់ព្រះអម្ចាស់» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-activepassive]])

សិរី‌ល្អ​រប​ស់​ព្រះ‌អង្គ ខ្ពស់​ជាង​ផ្ទៃ​មេឃ

សិរី‌ល្អរបស់ព្រះជាម្ចាស់ត្រូវបានគេនិយាយថា៖ គឺខ្ពស់ណាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «សិរី‌ល្អរបស់ព្រះអង្គខ្ពស់ជាងមេឃ» ឬ «សិរី‌ល្អរបស់ព្រះអង្គធំធេងណាស់»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)