km_tn/psa/110/002.md

3.8 KiB

ព័ត៌មានទូទៅៈ

ព័ត៌មានទូទៅៈ ព្រះបាទដាវីឌបន្តទូលស្តេច។

ព្រះ‌អម្ចាស់​សន្ធឹង​ដំបង​រាជ្យដ៏​មានឥទ្ធិឫទ្ធិ របស់​ព្រះករុណា

នៅទីនេះព្រះបាទដាវីឌនិយាយអំពីព្រះអម្ចាស់លាតសន្ធឹងតំបន់ដែលស្តេចគ្រប់គ្រងដូចជាដកដំបងរាជ្យ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់នឹងពង្រីកតំបន់ដែលព្រះអង្គគ្រប់គ្រងដោយថាមពល» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

សូម​គ្រប់‌គ្រង​នៅ​កណ្ដាល​ខ្មាំង​សត្រូវ របស់​ព្រះ​ករុណា

«ព្រះមហាក្សត្រ គ្រប់គ្រងលើខ្មាំងសត្រូវរបស់ទ្រង់»។ នេះត្រូវបានទូលថ្វាយព្រះរាជាជាបញ្ជា។

ការស្ម័គ្រ​ពី​ចិត្តរបស់ពួកគេ

«ដោយជម្រើសផ្ទាល់ខ្លួនរបស់ពួកគេ»។ នេះមានន័យថា ពួកគេនឹងជ្រើសរើសធ្វើតាមព្រះមហាក្សត្រ។

នៅ​ថ្ងៃ​ដែល​ព្រះ​ករុណា​ដឹក​នាំ​ក្បួន​ទ័ព

នេះសំដៅទៅលើថ្ងៃដែលព្រះមហាក្សត្រនឹងដឹកនាំទ័ពរបស់ទ្រង់ទៅច្បាំង។ នេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅថ្ងៃដែលទ្រង់នាំកងទ័ពរបស់ទ្រង់ទៅប្រយុទ្ធ» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ចេញ​ពី​ផ្ទៃ​នៃ​បច្ចុប្បន្នកាល

ព្រះបាទដាវីឌពិពណ៌នាអំពីទឹកសន្សើមថា ជាទារកដែលចេញពីផ្ទៃ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពេលព្រឹក... ដូចជាទឹកសន្សើម» (សូមមើលៈ rc://*/ta/man/translate/figs-personification)

ពួកយុវជន​របស់​ព្រះ​ករុណា នឹង​ចូល​មកគាល់​ព្រះ​ករុណា ដូច​ទឹក​សន្សើម ដែល​ចេញ​ពី​ផ្ទៃ​នៃ​បច្ចុប្បន្នកាល

ព្រះបាទដាវីឌកំពុងតែទូលព្រះមហាក្សត្រថា ទ្រង់នឹងមានកម្លាំងដូចយុវជនរាល់ព្រឹក ដោយប្រៀបធៀបវាទៅនឹងរបៀបទឹកសន្សើមលេចឡើង នៅពេលព្រឹករាល់ព្រឹក។ ការបកប្រែរបៀបផ្សេងទៀតៈ «រាល់ព្រឹកទ្រង់នឹងពោរពេញទៅដោយកម្លាំងយុវវ័យ ដើម្បីទ្រទ្រង់ទ្រង់ដូចរាល់ព្រឹកទឹកសន្សើមលេចចេញជាទឹក និងទ្រទ្រង់ផែនដី» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)