km_tn/psa/109/028.md

3.3 KiB

ទុក​ឲ្យ​ពួកគេ​ជេរ​ប្រទេច​ទូលបង្គំចុះ

ពាក្យថា «ពួកគេ» សំដៅទៅលើមនុស្សដែលចោទប្រកាន់ស្តេចដាវីឌហើយនិយាយអាក្រក់អំពីទ្រង់។

សូមឲ្យពួកគេត្រូវអាម៉ាស់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមឲ្យពួកគេខ្មាសអៀន» ឬ «ឲ្យគេខ្មាស» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

តែ​ឯ​អ្នក​បម្រើ​ព្រះ‌អង្គ​វិញ នឹង​អរ​សប្បាយ

«ប៉ុន្តែសូមឲ្យទូល‌បង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គរីករាយ» ឬ «ទូល‌បង្គំជាអ្នកបម្រើរបស់ព្រះអង្គសូមឲ្យទូល‌បង្គំរីករាយ» ។ ព្រះបាទដាវីឌប្រើឃ្លាដែលថា «អ្នកបម្រើរបស់ព្រះអង្គ» សំដៅទៅលើអង្គទ្រង់។

សូម​ឲ្យ​ពួក​អ្នក​ចោទ​ប្រកាន់​ទូល‌បង្គំ ប្រដាប់​ខ្លួន​ដោយ​សេចក្ដី​អាប់‌យស...សូម​ឲ្យ​គេ​ឃ្លុំ​ខ្លួន

ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នាហើយត្រូវបានប្រើជាមួយគ្នា ដើម្បីបញ្ជាក់ថា ទ្រង់ចង់ឲ្យពួកគេខ្មាស់អៀនខ្លាំងណាស់។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ប្រដាប់​ខ្លួន​ដោយ​សេចក្ដី​អាប់‌យស

នៅទីនេះព្រះបាទដាវីឌមានបន្ទូលអំពីពួកគេខ្មាស់អៀន ដូចជាសម្លៀកបំពាក់ដែលពួកគេពាក់។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្មាស់អៀនខ្លាំងណាស់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សូម​ឲ្យ​គេ​ឃ្លុំ​ខ្លួន​ដោយ​សេចក្ដី​អាម៉ាស់ដូច​ជា​ពាក់​អាវ

ព្រះបាទដាវីឌបានមានបន្ទូលអំពីពួកគេខ្មាស់អៀន ដូចជាអាវដែលពួកគេពាក់។ ការបកប្រែរបៀបផ្សេងទៀតៈ «ភាពអាម៉ាស់របស់ពួកគេអាចគ្របបាំងពួកគេ ដូចជាអាវរបស់ពួកគេរុំព័ទ្ធពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-simile)