km_tn/psa/109/024.md

1.8 KiB

ក្បាល​ជង្គង់​ទូល‌បង្គំ​ញ័រ

នេះមានន័យថា ទ្រង់ខ្សោយ ហើយវាពិបាកសម្រាប់ទូល‌បង្គំក្នុងការឈរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូល‌បង្គំមានការលំបាកក្នុងការឈរ» ឬ «រាងកាយរបស់ទូល‌បង្គំខ្សោយ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ដោយ​សារ​តម​អាហារ

«ពីព្រោះទូលបង្គំមិនទទួលទានអាហារ»

​ទូល‌បង្គំ​សល់​តែ​ស្បែក និង​ឆ្អឹង

នេះមានន័យថា ​ទូល‌បង្គំបានបាត់បង់ទំងន់ច្រើន។ ការបកប្រែរបៀបផ្សេងទៀតៈ «រាងកាយរបស់ទូល‌បង្គំស្គមស្គាំង» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះ‌ដៀល​ដល់​គេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកចោទប្រកាន់ទូល‌បង្គំ​ចំអកឲ្យទូល‌បង្គំ​» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

គេ​គ្រវី​ក្បាល

នេះជាទង្វើមិនពេញចិត្ត។