4.6 KiB
សូមព្រះអម្ចាស់នឹកចាំពី អំពើទុច្ចរិតរបស់បុព្វបុរសវា
នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ឱព្រះអង្គអើយ សូមនឹកចាំពីអំពើបាបរបស់ដូនតារបស់គេព្រះអម្ចាស់»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)
សូមកុំលុបអំពើបាប របស់ម្តាយវាចេញឡើយ
នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «កុំឲ្យវាភ្លេចអំពើបាបដែលម្តាយវាបានធ្វើ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)
សូមឲ្យសេចក្ដីទាំងនោះ នៅចំពោះព្រះអម្ចាស់ជានិច្ច
នៅទីនេះព្រះបាទដាវីឌមានបន្ទូលអំពីព្រះអម្ចាស់ គិតអំពីកំហុសរបស់ពួកគេហាក់ដូចជាកំហុសរបស់ពួកគេមាននៅចំពោះព្រះអង្គ។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមព្រះអម្ចាស់តែងតែគិតអំពីអំពើបាបរបស់គេជាដរាប» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)
សូមឲ្យព្រះអម្ចាស់បានផ្តាច់ការចងចាំគេចេញពីផែនដី
ព្រះបាទដាវីឌប្រើពាក្យ «ផែនដី» សំដៅទៅលើប្រជាជនទាំងអស់ដែលរស់នៅលើផែនដី។ ម្យ៉ាងទៀតឃ្លា «ការចងចាំរបស់ពួកគេ» សំដៅទៅលើមនុស្សដែលចងចាំពួកគេ បន្ទាប់ពីពួកគេបានស្លាប់ទៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមឲ្យព្រះអម្ចាស់ធ្វើវា ដូច្នេះថាគ្មាននរណាម្នាក់នៅលើផែនដីចងចាំពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)
បុរសនេះមិនដែលអាក់អន់ចិត្តក្នុងការបង្ហាញភាពស្មោះត្រង់នៃសម្ពន្ធមេត្រីឡើយ
នេះសំដៅទៅលើគេបង្ហាញភាពស្មោះត្រង់នៃសម្ពន្ធមេត្រី ចំពោះប្រជាជន។ ការបកប្រែរបៀបផ្សេងទៀតៈ «បុរសនេះមិនដែលរំខានក្នុងការបង្ហាញភាពស្មោះត្រង់នៃសម្ពន្ធមេត្រី ចំពោះប្រជាជន» (សូមមើលៈ rc://*/ta/man/translate/figs-explicit)
មនុស្សសោកសង្រេង មនុស្សកម្សត់ទុគ៌ត
នេះសំដៅទៅលើមនុស្សដែលត្រូវគេជិះជាន់ និងខ្វះខាត។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សដែលត្រូវគេជិះជាន់មនុស្សខ្វះខាត» (សូមមើលៈ rc://*/ta/man/translate/figs-nominaladj)
អ្នកធ្លាក់ទឹកចិត្ត
នេះសំដៅទៅលើមនុស្សដែលខូចចិត្ត។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សខូចចិត្ត» ឬ «មនុស្សដែលបាត់បង់ក្តីសង្ឃឹម» (សូមមើលៈ rc://*/ta/man/translate/figs-nominaladj)
សេចក្តីស្លាប់
«រហូតដល់ពួកគេស្លាប់»។ នេះមានន័យថា គេយាយីពួកគេរហូតដល់ពួកគេស្លាប់។