km_tn/psa/108/001.md

3.8 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

​ទំនុក​របស់​ព្រះបាទ​ដាវីឌ

អាចមានន័យថា ១) ព្រះបាទដាវីឌបានសរសេរទំនុកតម្កើង ឬ ២) បទទំនុកតម្កើងគឺអំពីព្រះបាទដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈដូចនឹងទំនុករបស់ព្រះបាទដាវីឌ។

​ព្រះ‌អង្គ​អើយ ចិត្ត​ទូល‌បង្គំ​បាន​នៅ​ថេរ

នៅទីនេះព្រះបាទដាវីឌកំពុងសំដៅទៅលើអង្គទ្រង់ ដោយដួងចិត្ត​របស់ទ្រង់។ ម្យ៉ាងទៀតពាក្យ «ថេរ» មានន័យថា ទុកចិត្តទាំងស្រុង។ ការបកប្រែរបៀបផ្សេងទៀតៈ «ដួងចិត្តរបស់ទូល‌បង្គំ​ពឹងផ្អែកលើព្រះអង្គ ព្រះជាម្ចាស់» ឬ «ទូល‌បង្គំ​ជឿជាក់លើព្រះអង្គទាំងស្រុង ព្រះជាម្ចាស់» (សូមមើលៈ [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-idiom]])

ទូល‌បង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើងឲ្យអស់ពីចិត្ត​​របស់​ទូល‌បង្គំ​ដែរ

ត្រង់នេះព្រះបាទដាវីឌបានចាត់ទុកអង្គទ្រង់ថា ទ្រង់មានកិត្ដិយសសរសើរព្រះជាម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គកិត្ដិយសទូល‌បង្គំដោយអនុញ្ញាតឲ្យទូល‌បង្គំច្រៀងសរសើរដល់ព្រះអង្គ» (សូមមើលៈ [[rc:///ta/man/translate/figs-synecdoche]]) (សូមមើលៈ [[rc:///ta/man/translate/figs-synecdoche]])

ឱ​ពិណ និង​ស៊ុង​អើយ ចូរ​ភ្ញាក់​ឡើង

នៅទីនេះព្រះបាទដាវីឌពិពណ៌នាអំពីការលេងឧបករណ៍របស់ទ្រង់ដូចជាដាស់ពួកគេពីការគេង។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូល‌បង្គំនឹងសរសើរព្រះអង្គដោយលេងពិណ និងស៊ុង» (សូមមើលៈ rc://*/ta/man/translate/figs-personification)

ខ្ញុំ​នឹង​ដាស់​អរុណ​ឲ្យ​រះ​ឡើង

នៅទីនេះព្រះបាទដាវីឌកំពុងពិពណ៌នាអំពីការភ្ញាក់ពីព្រលឹម ដូចជាមនុស្សម្នាក់ភ្ញាក់នៅពេលព្រឹក។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូល‌បង្គំនឹងសរសើរព្រះអង្គនៅពេលថ្ងៃរះមកដល់» (សូមមើលៈ rc://*/ta/man/translate/figs-personification)

អរុណ​ឲ្យ​រះ​ឡើង

ពេលព្រះអាទិត្យរះឡើង