km_tn/psa/107/041.md

3.2 KiB

ប៉ុន្តែ ព្រះ‌អង្គ

«ប៉ុន្តែព្រះអម្ចាស់»

​មនុស្ស​កម្សត់​ទុគ៌ត​

នេះសំដៅទៅលើមនុស្សដែលខ្វះខាត។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សខ្វះខាត» ឬ «អ្នកក្រ» (សូមមើលៈ rc://*/ta/man/translate/figs-nominaladj)

ធ្វើ​ឲ្យ​គ្រួសារ​របស់​គេ មាន​គ្នាច្រើន​ដូច​ហ្វូង​សត្វ

នៅទីនេះព្រះបាទដាវីឌប្រៀបធៀបពីរបៀបដែលព្រះអម្ចាស់ថែរក្សាប្រជាជនរបស់ព្រះអង្គ ទៅនឹងរបៀបដែលអ្នកគង្វាលថែរក្សាចៀមរបស់គេ។ អាចមានន័យថា ១) «ធ្វើឲ្យចំនួនមនុស្សនៅក្នុងគ្រួសាររបស់ពួកគេកើនឡើងដូចជាហ្វូងចៀម» ឬ ២) «មើលថែរក្សាពួកគេ ដូចជាអ្នកគង្វាលថែរក្សាចៀមរបស់គេ» (សូមមើលៈ rc://*/ta/man/translate/figs-simile)

មនុស្ស​ទៀង​ត្រង់

នេះសំដៅទៅលើមនុស្សដែលរស់នៅតាមរបៀបត្រឹមត្រូវ។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សខ្ពង់ខ្ពស់» ឬ «មនុស្សដែលធ្វើអ្វីដែលត្រឹមត្រូវ» (សូមមើលៈ rc://*/ta/man/translate/figs-nominaladj)

គ្រប់​ទាំង​មនុស្ស​ទុច្ចរិត

នៅទីនេះមនុស្សទុច្ចរិតត្រូវបានគេហៅថា «អំពើទុច្ចរិត»។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្រប់​ទាំង​មនុស្ស​ទុច្ចរិត» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

​ត្រូវ​បិទ​មាត់

នេះមានន័យថា មិននិយាយអ្វីទាំងអស់នៅក្នុងការឆ្លើយតប។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្មានអ្វីដែលត្រូវនិយាយប្រឆាំងនឹងព្រះអម្ចាស់ជាការឆ្លើយតប» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ត្រូវ​ឲ្យ​អ្នក​នោះ​យក​ចិត្ត​ទុក​ដាក់

នេះមានន័យថា គិតអំពីរឿងទាំងនេះ។ ការបកប្រែរបៀបផ្សេងទៀតៈ «គិតអំពីរឿងទាំងនេះ» ឬ «ចងចាំរឿងទាំងនេះ» (សូមមើលៈ rc://*/ta/man/translate/figs-idiom)