km_tn/psa/107/008.md

3.1 KiB

ត្រូវ​ឲ្យ​គេ​អរ​ព្រះ​គុណ​ដល់​ព្រះ‌អម្ចាស់ ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ

«ចូរឲ្យប្រជាជនសរសើរតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គស្រឡាញ់ពួកគេដោយស្មោះត្រង់» ឬ «ប្រជាជនគួរសរសើរតម្កើងព្រះអម្ចាស់ដោយសារសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះអង្គ»។ ត្រង់នេះពាក្យ «អូ» ត្រូវបានប្រើ ដើម្បីបង្ហាញពីបំណងប្រាថ្នាដ៏ខ្លាំងសម្រាប់មនុស្សសរសើរតម្កើងព្រះអង្គ។ (សូមមើលៈ rc://*/ta/man/translate/figs-exclamations)

មនុស្ស​ជាតិ

«ប្រជាជន» ឬ «មនុស្ស»

ដ្បិត​ព្រះ‌អង្គ​ប្រោស​ព្រលឹង ដែល​ស្រេក​ឲ្យ​បាន​ស្កប់

«ដ្បិតព្រះអង្គប្រទានទឹកដល់អស់អ្នកដែលចង់បានវា - ដល់អស់អ្នកស្រេក»

ហើយ​ព្រះ‌អង្គ​ចម្អែត​ព្រលឹង​ដែល​ឃ្លាន ដោយ​សេចក្ដី​ល្អ

«ហើយចំពោះអស់អ្នកដែលឃ្លានខ្លាំងហើយចង់បានអាហារព្រះអង្គប្រទានអាហារល្អៗដល់ពួកគេ»

ដល់​មនុស្ស​ជាតិ

«សម្រាប់មនុស្សទាំងអស់»

អ្នក​ខ្លះ​អង្គុយ​

នេះបញ្ជាក់ថា ទាំងនេះគឺជាមនុស្សដែលព្រះអម្ចាស់បានជួយសង្គ្រោះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់ក៏បានជួយសង្គ្រោះមនុស្សដែលអង្គុយ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

នៅ​ក្នុង​ទី​ងងឹត និង​នៅ​ក្នុង​ម្លប់​នៃ​ភាពអាប់អួរ

ទាំង «ភាពងងឹត» និង «ភាពអាប់អួរ» មានអត្ថន័យដូចគ្នាជាមូលដ្ឋាន ហើយត្រូវបានប្រើ ដើម្បីបញ្ជាក់ពីភាពងងឹតនៃពន្ធនាគារ។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅក្នុងភាពងងឹតទាំងស្រុង» (សូមមើលៈ rc://*/ta/man/translate/figs-doublet)