km_tn/psa/106/010.md

2.1 KiB

ព្រះ‌អង្គ​បាន​សង្គ្រោះ​គេ ពី​កណ្ដាប់ដៃ...ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​កណ្ដាប់ដៃ

ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នាជាមូលដ្ឋាន ហើយត្រូវបានប្រើជាមួយគ្នាដើម្បីបញ្ជាក់ថា ព្រះអម្ចាស់បានសង្គ្រោះពួកគេពីខ្មាំងសត្រូវរបស់ពួកគេ។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ពី​កណ្ដាប់​ដៃរបស់​ខ្មាំង​សត្រូវដែលស្អប់ពួកគេ

ត្រង់នេះ «​កណ្ដាប់ដៃ» សំដៅទៅលើអំណាច ឬការគ្រប់គ្រង។ ការបកប្រែរបៀបផ្សេងទៀតៈ «អំណាចរបស់ខ្មាំង​សត្រូវដែលស្អប់ពួកគេ» ឬ «ការគ្រប់គ្រងរបស់ខ្មាំង​សត្រូវដែលស្អប់ពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

គ្រប​លើ​បច្ចា‌មិត្ត​របស់​គេ

នេះជាវិធីគួរសម ដើម្បីនិយាយពីពួកគេលង់ទឹក។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្មាំងសត្រូវរបស់ពួកគេលង់ទឹក» (សូមមើលៈ rc://*/ta/man/translate/figs-euphemism)

ពេល​នោះ ពួកគេ​ក៏​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ

ត្រង់នេះពាក្យថា «ពួកគេ» សំដៅទៅលើ «បុព្វបុរសរបស់ពួកគេ» ហើយពាក្យ «របស់ព្រះអង្គ» សំដៅទៅលើ «ព្រះម្ចាស់»។