km_tn/psa/103/011.md

1.9 KiB

ដ្បិត ដូចជាផ្ទៃមេឃដែលខ្ពស់...សម្រាប់ដល់អស់អ្នក ដែលលើកតម្កើងព្រះអង្គ

ឧទាហរណ៍នេះប្រៀបធៀបចម្ងាយដ៏ឆ្ងាយរវាងស្ថានសួគ៌ និងផែនដីទៅនឹងភាពអស្ចារ្យនៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

ក៏ដូចជា ទិសខាងកើតឆ្ងាយ...លើកលែងទោសនៃអំពើបាបពីយើងបែបនោះ

ចម្ងាយរវាងទិសខាងកើត និងទិសខាងលិចគឺឆ្ងាយរហូតដែលមិនអាចវាស់បាន។ ក្នុងរូបភាពប្រៀបធៀបនេះចម្ងាយនោះត្រូវបានប្រៀបធៀបទៅនឹងចម្ងាយដែលព្រះជាម្ចាស់ដកទោសចេញពីយើង។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

ដូចជាឪពុកមានក្តីមេត្តា...ដល់អស់អ្នកដែលលើកតម្កើងព្រះអង្គយ៉ាងនោះដែរ

ទីនេះអ្នកនិពន្ធបានប្រៀបធៀបការអាណិតអាសូររបស់ឪពុក ចំពោះកូនៗ របស់គេទៅនឹងសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់ ចំពោះអស់អ្នកដែលគោរពព្រះអង្គ។ (សូមមើលៈ rc://*/ta/man/translate/figs-simile)