km_tn/psa/103/001.md

2.7 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ទំនុកតម្កើងនៃព្រះបាទដាវីឌ

អត្ថន័យដែលអាចមានគឺ១) ព្រះបាទដាវីឌបានសរសេរទំនុកនេះ ឬ ២)ទំនុកនេះគឺអំពីព្រះបាទដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈដូចនឹងទំនុករបស់ព្រះបាទដាវីឌ។

ទូលបង្គំលើកសរសើរ ដល់ព្រះអម្ចាស់ពេញមួយជីវិតរបស់ទូលបង្គំ ហើយនឹងអ្វីទាំងអស់ដែលទូលបង្គំមាននៅក្នុងទូលបង្គំ ទូលបង្គំលើកតម្កើងដល់ព្រះនាមដ៏បរិសុទ្ធនៃព្រះអង្គ

ឃ្លាទាំងពីរនេះមានន័យមូលដ្ឋានដូចគ្នា ហើយបញ្ចាក់ថា តើទ្រង់នឹងសរសើរដល់ព្រះអម្ចាស់ដល់កម្រិតណា។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំនឹងសរសើរដល់ព្រះអម្ចាស់ជាមួយនឹងអ្វីដែលទូលបង្គំមាន» (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

លើកតម្កើងដល់ព្រះនាមដ៏បរិសុទ្ធនៃព្រះអង្គ

នេះសំដៅទៅលើការសរសើរព្រះនាមរបស់ព្រះអម្ចាស់ជាព្រះអម្ចាស់។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

អ្វីទាំងអស់ដែលទូលបង្គំមាននៅក្នុងទូលបង្គំ

«អ្វី​ទាំងអស់​នៃទូលបង្គំ» ឬ «អ្វីទាំងអស់ដែលទូលបង្គំមាន»។ ព្រះបាទដាវីឌប្រើឃ្លានេះ ដើម្បីសំដៅទៅលើអង្គទ្រង់ផ្ទាល់ និងដើម្បីបញ្ជាក់ពីភក្ដីភាពរបស់ទ្រង់ ចំពោះព្រះអម្ចាស់។ (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)