km_tn/psa/102/003.md

2.5 KiB

អស់​ទាំង​ថ្ងៃ​នៃ​ទូល‌បង្គំ រសាត់​ទៅ​ដូច​ជា​ផ្សែង

នៅទីនេះ «ថ្ងៃនៃ​ទូល‌បង្គំ» សំដៅទៅលើជីវិតរបស់អ្នកនិពន្ធ ហើយគំនិតនៃ «ផ្សែង» គឺជាអ្វីមួយដែលបាត់ទៅវិញយ៉ាងឆាប់រហ័ស។ ការបកប្រែរបៀបផ្សេងទៀតៈ «ជីវិតរបស់ទូល‌បង្គំបានកន្លងផុតទៅយ៉ាងឆាប់រហ័ស» (សូមមើលៈ rc://*/ta/man/translate/figs-simile)

អស់​ទាំង​ឆ្អឹង​របស់​ទូល‌បង្គំ ក៏​ឆេះ​ក្តៅ​ដូចរងើក​ភ្លើង

នៅទីនេះអ្នកនិពន្ធសំដៅទៅលើ «រាងកាយ» របស់ទ្រង់ដូចជា «ឆ្អឹង» របស់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «មានអារម្មណ៍ថា រាងកាយរបស់ទូល‌បង្គំវាកំពុងឆេះ»

ចិត្ត​ទូល‌បង្គំ​ទ្រោម​ចុះ​

នៅទីនេះអ្នកនិពន្ធសំដៅទៅលើខ្លួនឯងថាជា «ដួងចិត្ត» របស់ទ្រង់។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូល‌បង្គំនៅក្នុងការអស់សង្ឃឹម» (សូមមើលៈ [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-activepassive]])

ទូល‌បង្គំ​​ដូច​ជា​ស្មៅ ​ហើយក៏​ស្រពោន​ទៅ

នេះគឺជាវិធីមួយទៀតដែលអ្នកនិពន្ធពិពណ៌នាអំពីភាពអស់សង្ឃឹមរបស់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូល‌បង្គំ​​មានអារម្មណ៍ថា ទូល‌បង្គំ​​កំពុងស្ងួតដូចជាស្មៅក្រៀមស្រពោន​» (សូមមើលៈ rc://*/ta/man/translate/figs-simile)