km_tn/psa/099/001.md

3.5 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេប្រឺ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ប្រជាជន​ទាំង​ឡាយ

នេះសំដៅទៅលើប្រជាជននៃប្រជាជាតិទាំងអស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជននៃប្រជាជាតិទាំងអស់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

​ញាប់​ញ័រ

អង្រួនដោយភ័យខ្លាច

ព្រះ‌អង្គ​គង់​ពី​លើ​ចេរូ‌ប៊ីម ចូរ​ឲ្យ​ផែនដី​កក្រើក​រំពើក

អ្នកតែងទំនុកតម្កើងនិយាយដូចជាបល្ល័ង្កដែលព្រះអម្ចាស់គង់នៅពី​លើ​ចេរូ‌ប៊ីមនៅលើគំរបនៃហិបនៃសម្ពន្ឋមេត្រីដែលមាននៅក្នុងព្រះវិហារ។

កក្រើក​រំពើក​

កក្រើក

ព្រះ‌អម្ចាស់​ធំ​អស្ចារ្យ​នៅ​ក្រុង​ស៊ីយ៉ូន ព្រះ‌អង្គ​ថ្កើង​ឡើង​លើស​ជាតិ​សាសន៍​ទាំង​អស់

«មិនត្រឹមតែព្រះ‌អម្ចាស់​ធំ​អស្ចារ្យ​នៅ​ក្រុង​ស៊ីយ៉ូនប៉ុណ្ណោះទេ ព្រះអង្គលើកតម្កើងប្រជាជាតិទាំងអស់» ឬ «ព្រះអម្ចាស់មិនត្រឹមតែគ្រងរាជ្យលើក្រុងស៊ីយ៉ូនប៉ុណ្ណោះទេ ព្រះអង្គក៏គ្រប់គ្រងលើប្រជាជាតិទាំងអស់»

ព្រះ‌អង្គ​ថ្កើង​ឡើង​លើស​ជាតិ​សាសន៍​ទាំង​អស់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សនៅគ្រប់ជាតិសាសន៍លើកតម្កើងព្រះ‌អង្គ» ឬ «មនុស្សនៅគ្រប់ជាតិសាសន៍សរសើរព្រះ‌អង្គយ៉ាងខ្លាំង» (សូមមើលៈ [[rc:///ta/man/translate/figs-activepassive]] និង [[rc:///ta/man/translate/figs-metonymy]])

សូមឲ្យ​គេ​សរសើរ​តម្កើង​ព្រះ‌នាម​ដ៏​ធំហើយ​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ

នៅទីនេះអ្នកនិពន្ធផ្លាស់ប្តូរពីការនិយាយអំពីព្រះជាម្ចាស់ ដើម្បីនិយាយទៅកាន់ព្រះជាម្ចាស់វិញ។ បន្ទាប់ពីឃ្លានេះលោកបានត្រឡប់ទៅនិយាយអំពីព្រះជាម្ចាស់វិញ។