km_tn/psa/097/006.md

2.6 KiB

ផ្ទៃ​មេឃ​ប្រកាស​ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ

អត្ថន័យដែលអាចមានគឺ ១) អ្នកតែងទំនុកតម្កើងនិយាយដូចជាមេឃគឺជាអ្នកនាំសាររបស់ព្រះអម្ចាស់ដែលប្រកាសថា ព្រះអម្ចាស់គឺត្រឹមត្រូវ។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សគ្រប់គ្នាអាចឃើញថា ព្រះមានយុត្តិធម៍ដូចគ្នានឹងមនុស្សគ្រប់គ្នាអាចមើលឃើញមេឃ» ឬ ២) មេឃសំដៅទៅលើសត្វដែលរស់នៅលើមេឃ។ ការបកប្រែរបៀបផ្សេងទៀតៈ «អស់អ្នកដែលរស់នៅលើមេឃប្រកាសថា ព្រះអម្ចាស់ពិតជាយុត្តិធម៌» (UDB) (សូមមើលៈ [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-metonymy]])

អស់​អ្នក​ដែល​ថ្វាយ​ប​ង្គំ​រូប​ឆ្លាក់​នឹង​ត្រូវ​អាម៉ាស់ គឺ​ជា​អ្នក​ដែល​អួតអាង​ពី​រូប​ព្រះដែល​ឥត​ប្រយោជន៍​របស់​គេ

នេះអាចត្រូវបានបកប្រែជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់នឹងខ្មាស់អៀន ចំពោះអស់អ្នកដែលអំនួតតាមរយៈរូបព្រះឥតប្រយោជន៍ និងគោរពបូជារូបឆ្លាក់»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ក្រុង​ស៊ីយ៉ូន​បាន​ឮ...ទីក្រុងនានារបស់ស្រុកយូដា

នេះសំដៅទៅលើប្រជាជនដែលរស់នៅក្នុងទឹកដីទាំងនេះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជនក្រុងស៊ីយ៉ូនបាន...ប្រជាជននៅស្រុកយូដា» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)