km_tn/psa/096/007.md

2.8 KiB

ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់...ចូរ​ថ្វាយ​សិរី‌ល្អ និង​ឫទ្ធា​នុភាព​ដល់​ព្រះ‌អម្ចាស់

នាមអរូបី «ភាពរុងរឿង» និង «កម្លាំង» អាចត្រូវបានបញ្ជាក់ជាគុណនាម។ ការបកប្រែរបៀបផ្សេងទៀតៈ «សរសើរដល់ព្រះអម្ចាស់ ... សរសើរដល់ព្រះអម្ចាស់ ពីព្រោះព្រះអង្គមានភាពរុងរឿង និងរឹងមាំ»។ សូមមើលពីរបៀបពាក្យទាំងនេះត្រូវបកប្រែនៅក្នុងជំពូក ២៩:១។

ចូរ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ‌អម្ចាស់ ឲ្យ​ស័ក្ដិ​សម​នឹង​ព្រះ‌នាម​ព្រះ‌អង្គ

សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ ចំពោះព្រះនាមរបស់ព្រះអង្គសាកសម ជានាមអរូបី «សិរីរុងរឿង» អាចត្រូវបានថ្លែងជាកិរិយាស័ព្ទ ឬគុណនាម។ ការបកប្រែរបៀបផ្សេងទៀតៈ «គោរពដល់ព្រះអម្ចាស់ដូចព្រះកិតិ្តនាមរបស់ព្រះអង្គសមនឹងទទួល» ឬ «ប្រកាសថា ព្រះអម្ចាស់មានភាពរុងរឿងដូចកិតិ្តនាមរបស់ព្រះអង្គសមនឹងទទួលដែរ»។ សូមមើលពីរបៀបដែលពាក្យទាំងនេះត្រូវបានបកប្រែនៅក្នុងជំពូក ២៩:១ ។ (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ព្រះ‌នាម​ព្រះ‌អង្គ

«ព្រះនាម» សំដៅលើបុគ្គលរបស់ព្រះជាម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ចូល​មក​ក្នុង​ទី‌លាន របស់​ព្រះ‌អង្គ

ទីសក្ការៈរបស់ព្រះវិហារដែលបូជាចារ្យបានថ្វាយសត្វជាយញ្ញបូជាដល់ព្រះអម្ចាស់