km_tn/psa/094/022.md

2.9 KiB

ព្រះ‌អម្ចាស់​ជា​ទី​ពឹង​មាំ​មួន​នៃ​ទូល‌បង្គំ

នៅទីនេះ «ប៉ម» គឺជាពាក្យប្រៀបធៀបសម្រាប់ការការពារ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់បានការពារខ្ញុំពីខ្មាំងសត្រូវរបស់ខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះ​ជាម្ចាស់​នៃ​ទូល‌បង្គំ​ព្រះ‌អង្គ​ជា​ថ្ម​ដា និង​ជា​ជម្រក​នៃ​ទូល‌បង្គំ

អ្នកតែងទំនុកតម្កើងនិយាយអំពីព្រះជាម្ចាស់ការពារលោក ដូចជាព្រះជាម្ចាស់ជាកន្លែងដែលអ្នកតែងទំនុកតម្កើងអាចមានសុវត្ថិភាព។ សូមមើលពីរបៀបដែល «ថ្ម» និង «ជម្រក» ត្រូវបានបកប្រែនៅក្នុងជំពូក ៦២:៧ ។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំបានស្នើសុំឲ្យព្រះជាម្ចាស់ការពារខ្ញុំ ហើយពេញព្រះអង្គបានការពារខ្ញុំដោយអំណាចរបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

នឹង​សង​ទៅ​គេ​វិញ តាម​អំពើ​ទុច្ចរិត​របស់​គេ

អត្ថន័យដែលអាចមានគឺ ១) «នឹងធ្វើចំពោះពួកគេនូវអំពើអាក្រក់ដែលពួកគេបានធ្វើ ចំពោះអ្នកដទៃ» ឬ ២) «នឹងដាក់ទណ្ឌកម្មពួកគេ ចំពោះអំពើអាក្រក់ទាំងអស់ដែលគេបានធ្វើចំពោះអ្នកដទៃ»។

នឹង​ធ្វើ​ឲ្យ​គេ​វិនាស​សូន្យ

នេះគឺជាសំនួនវោហារស័ព្ទដែលមានន័យថា «សម្លាប់ពួកគេ»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ដោយ​សារ​អំពើ​អាក្រក់​របស់​គេ

អត្ថន័យដែលអាចមានគឺ ១) «ខណៈពេលដែលពួកគេកំពុងធ្វើអំពើអាក្រក់» ឬ ២) «ពីព្រោះពួកគេបានធ្វើអំពើអាក្រក់»។