km_tn/psa/094/003.md

2.8 KiB

ឱ​ព្រះ‌អម្ចាស់​អើយ តើ​មនុស្ស​អាក្រក់​នឹង​នៅ​ដល់​កាល​ណា តើ​មនុស្ស​អាក្រក់​នឹង​តម្កើង​ខ្លួន ដល់​កាល​ណា​ទៀត?

អ្នកតែងទំនុកតម្កើងបានរំឭកសំនួរនេះឡើងវិញ ដើម្បីបង្ហាញថា លោកមិនសប្បាយចិត្តនឹងរយៈពេលដែលព្រះអម្ចាស់បានអនុញ្ញាតឲ្យមនុស្សអាក្រក់រីករាយ។ សំណួរវោហារស័ព្ទនេះអាចត្រូវបានបកប្រែជាឃ្លា។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកបានរង់ចាំព្រះអម្ចាស់យូរហើយ អ្នកបានរង់ចាំយូរពេក ដើម្បីបញ្ឈប់មនុស្សអាក្រក់មិនឲ្យអរសប្បាយ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

មនុស្សអាក្រក់នឹងរីករាយ

មូលហេតុដែលមនុស្សអាក្រក់អរសប្បាយអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សអាក្រក់នឹងរីករាយ ព្រោះព្រះអង្គមិនដាក់ទោសពួកគេ ចំពោះអំពើអាក្រក់ដែលពួកគេបានធ្វើ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ពួកគេ

«អស់អ្នកដែលធ្វើអំពើអាក្រក់»

ពួកគេ​បង្ហូរ​ចេញ​ជា​ពាក្យ​ព្រហើន

អ្នកតែងទំនុកតម្កើងសរសេរអំពីការនិយាយអាក្រក់របស់មនុស្សអាក្រក់ដូចជាសម្តីរបស់ពួកគេត្រូវបានបង្ហូរចេញ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់គេ​នាំ​គ្នា​អួត​អាង

«អស់អ្នកដែលប្រព្រឹត្ដអំពើអាក្រក់តែងតែអួត និងអាកប្បកិរិយាអាក្រក់របស់គេ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)