km_tn/psa/093/001.md

3.9 KiB

ព័ត៌មានទូទៅ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេប្រឺ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ព្រះ‌អង្គ​គ្រង​ព្រះ​ពស្ដ្រ ប្រ​កប​ដោយ​ភាព​ថ្កុំ​ថ្កើង ព្រះ‌អម្ចាស់​គ្រង​ព្រះ​ពស្ដ្រ ព្រះ‌អង្គ​ក្រវាត់​អង្គ​ដោយ​ឫទ្ធានុ‌ភាព

អ្នកតែងទំនុកតម្កើងនិយាយអំពីកម្លាំង និងភាពថ្កុំថ្កើងរបស់ព្រះអម្ចាស់ ដូចជារបស់ដែលព្រះអម្ចាស់ធ្វើ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គបង្ហាញមនុស្សគ្រប់គ្នាថា ព្រះអង្គជាស្តេចដែលមានអំណាច» ឬ «ភាពរុងរឿងរបស់ព្រះអង្គគឺនៅទីនោះសម្រាប់មនុស្សគ្រប់គ្នាអាចមើលឃើញដូចជាអាវដែលស្តេចពាក់។ អ្វីគ្រប់យ៉ាងអំពីព្រះអម្ចាស់បង្ហាញថា ព្រះអង្គខ្លាំង ហើយទ្រង់ត្រៀមអង្គទ្រង់ធ្វើការអស្ចារ្យ» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]]|Metaphor និង [[rc:///ta/man/translate/figs-simile]]|Simile)

​ភាព​ថ្កុំ​ថ្កើង

អំណាចរបស់ស្តេច និងរបៀបដែលស្តេចធ្វើ

ព្រះ‌អង្គ​ក្រវាត់​អង្គ​

ពាក់ខ្សែក្រវ៉ាត់ - ខ្សែស្បែក ឬសម្ភារៈផ្សេងទៀតដែលមនុស្សម្នាក់ពាក់នៅជុំវិញចង្កេះរបស់គេ ដើម្បីត្រៀមសម្រាប់ការងារ ឬការប្រយុទ្ធ

ពិភព​លោក​បាន​តាំង​ឡើង​យ៉ាង​មាំ‌មួន

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គបានបង្កើតពិភពលោកយ៉ាងរឹងមាំ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive|Active or Passive)

ឥត​រង្គើ​សោះ​ឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្មាននរណាម្នាក់នឹងផ្លាស់ទីវាបានទេ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive|Active or Passive)

បល្ល័ង្ក​របស់​ព្រះ‌អង្គ​បាន​តាំង​នៅ តាំង​ពី​បុរាណ​រៀង​មក

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គបានបង្កើតបល្ល័ង្ករបស់ព្រះអង្គនៅសម័យបុរាណ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive|Active or Passive)

ព្រះ‌អង្គ​គង់​នៅ​តាំង​ពី​អស់‌កល្ប

«ព្រះអង្គតែងតែមាន»