km_tn/psa/092/004.md

3.0 KiB

ត្រេកអរ

«រីករាយ»

នឹង​កិច្ច‌ការ​របស់​ព្រះ‌អង្គ

ឃ្លានាមអរូបី «ការប្រព្រឹត្ដរបស់ព្រះ‌អង្គ » អាចត្រូវបានបកប្រែជាមួយឃ្លាដែលទាក់ទង «អ្វីដែលព្រះអង្គបានធ្វើ»។ ការបកប្រែរបៀបផ្សេងទៀតៈ «តាមអ្វីដែលព្រះអង្គបានធ្វើ» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

កិច្ច​ការ​ដែល​ព្រះ‌ហស្ត​ព្រះ‌អង្គ​បាន​ធ្វើ

ឃ្លានាមអរូបី «ការប្រព្រឹត្ដនៃព្រះ‌ហស្ត​ព្រះ‌អង្គ» អាចត្រូវបានបកប្រែដោយឃ្លាដែលទាក់ទង «អ្វីដែល​ព្រះ‌ហស្ត​ព្រះ‌អង្គ​បានធ្វើ» ។ ពាក្យថា «ព្រះ‌ហស្ត​​» គឺជាភាពស៊ីចង្វាក់គ្នាសម្រាប់មនុស្សទាំងមូល។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្វីដែលព្រះអង្គបានធ្វើ» (សូមមើលៈ [[rc:///ta/man/translate/figs-abstractnouns]] និង [[rc:///ta/man/translate/figs-synecdoche]])

ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ

ឃ្លានាមអរូបី «ការប្រព្រឹត្ដរបស់ព្រះ‌អង្គ» អាចត្រូវបានបកប្រែដោយឃ្លាដែលទាក់ទង។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្វីដែលព្រះ‌អង្គបានធ្វើ» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ក៏​ជ្រៅ​ពន់​ពេក

«យើងមិនអាចយល់ពីអ្វីដែលព្រះ‌អង្គគ្រោងនឹងធ្វើរហូតដល់ព្រះ‌អង្គធ្វើវា»

ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​

ឃ្លានាមអរូបី «ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​» អាចត្រូវបានបកប្រែដោយឃ្លាដែលទាក់ទង។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្វីដែលព្រះ‌អង្គ​គិត» ឬ «អ្វីដែលព្រះ‌អង្គ​គ្រោងទុក» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)