km_tn/psa/091/001.md

4.4 KiB

ព័ត៌មានទូទៅ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេប្រឺ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

អ្នក​ណា​ដែល​រស់​នៅ...នឹង​ជ្រក​នៅ​ក្រោម​ម្លប់...ព្រះ‌ចេស្តា

ដោយសារតែ «រស់» និង «ស្នាក់នៅ» មានន័យថា ស្ទើរតែដូចគ្នាទាំងអស់ដូចជា «ទីជម្រក» និង «ស្រមោល» ដែលជាពាក្យប្រៀបធៀបសម្រាប់ការពារអ្នកប្រហែលជាត្រូវបញ្ចូលខ្សែទាំងពីរទៅជាខ្សែតែមួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះដ៏ខ្ពង់ខ្ពស់បំផុតជាព្រះដែលមានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតនឹងថែរក្សាអស់អ្នកដែលរស់នៅកន្លែងដែលព្រះអង្គអាចការពារពួកគេ» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-doublet]])

អ្នក​ណា​ដែល​រស់​នៅ​ក្រោម​ជម្រក នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត

ពាក្យថា «ទីជម្រក» គឺជាពាក្យប្រៀបធៀបសម្រាប់ការពារ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដែលរស់នៅកន្លែងដែលព្រះដ៏ខ្ពស់បំផុតការពារលោក» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

​ព្រះ​ដ៏​ខ្ពស់​បំផុត

ពាក្យ «ព្រះដ៏ខ្ពស់បំផុត» សំដៅទៅលើព្រះអម្ចាស់។ សូមមើលពីរបៀបដែលបកប្រែនេះត្រូវបានបកប្រែនៅជំពូក ១៨:១៣។

​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ព្រះ​ដ៏​មាន​គ្រប់ ព្រះ‌ចេស្តា

ពាក្យថា «ស្រមោល» នៅទីនេះគឺជាពាក្យប្រៀបធៀបសម្រាប់ការពារ។ ការបកប្រែរបៀបផ្សេងទៀតៈ «នឹងស្នាក់នៅកន្លែងដែលមានព្រះចេស្ដាបំផុតអាចការពារលោក» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះ‌ចេស្តា

អ្នកដែលមានអំណាច និងគ្រប់គ្រងលើអ្វីៗទាំងអស់។ សូមមើលពីរបៀបដែលបកប្រែនៅក្នុងជំពូក ៦៨:១៤

ខ្ញុំ​នឹង​ពោល​អំពី​ព្រះ‌អម្ចាស់​ថា

«ខ្ញុំនឹងនិយាយអំពីព្រះអម្ចាស់»

ជា​ទី​ពឹង​ពំនាក់ ជា​បន្ទាយ​របស់​ទូល‌បង្គំ

«ទីជម្រក»​ គឺជាកន្លែងដែលមនុស្សម្នាក់អាចទៅហើយមាននរណាម្នាក់ ឬអ្វីមួយការពារគាត់។ «បន្ទាយ» គឺជាអ្វីដែលមនុស្សបង្កើតឡើង ដូច្នេះពួកគេអាចការពារខ្លួន និងទ្រព្យសម្បត្តិរបស់ពួកគេ។ លោកអេសាភប្រើពួកនៅទីនេះជាពាក្យប្រៀបធៀបសម្រាប់ការពារ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គដែលខ្ញុំអាចទៅជួបបានហើយទ្រង់នឹងការពារខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)