km_tn/psa/090/011.md

2.9 KiB

តើ​អ្នក​ណា​ស្គាល់​អំណាច នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ? សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ធ្វើ​ឲ្យ​មនុស្ស​កោត​ខ្លាច​ព្រះ‌អង្គ

អ្នកនិពន្ធប្រើសំនួរមួយ ដើម្បីបញ្ជាក់ថា គ្មាននរណាម្នាក់ធ្លាប់ឆ្លងកាត់សេចក្តីក្រោធរបស់ព្រះជាម្ចាស់ទេ។ ដូច្នេះគ្មាននរណាម្នាក់គោរពកោតខ្លាចព្រះជាម្ចាស់បានទេ ហើយខ្លាចក្រេវក្រោធនៅពេលមនុស្សធ្វើបាប។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្មាននរណាដឹងពីកំហឹងរបស់ព្រះអង្គដល់កំរិតណាទេ ដូច្នេះគ្មាននរណាម្នាក់ភ័យខ្លាចកំហឹងរបស់ព្រះអង្គ នៅពេលពួកគេធ្វើបាប»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ព្រះ‌អម្ចាស់អើយ សូម​វិល​មក​វិញ តើ​ដល់​កាល​ណា​ទៅ?

ការសុំព្រះអម្ចាស់កុំឲ្យមានកំហឹងតទៅទៀតត្រូវបានគេនិយាយដូចជាអ្នកនិពន្ធចង់ឲ្យព្រះជាម្ចាស់បង្វែររាងកាយចេញពីកំហឹងរបស់ព្រះអង្គ។ ការបកប្រែរបៀបផ្សេងទៀតៈ «ឱព្រះអម្ចាស់អើយ សូមកុំខឹងទៀតឡើយ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

តើ​ដល់​កាល​ណា​ទៅ?

អ្នកនិពន្ធប្រើសំនួរមួយ ដើម្បីបញ្ជាក់ថា លោកចង់ឲ្យព្រះជាម្ចាស់ឈប់ខឹង។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

សូម​អាណិត​មេត្តា​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង

ត្រង់នេះ «​អ្នក​បម្រើ​របស់​ព្រះ‌អង្គ» សំដៅទៅលើប្រជាជនអីុស្រាអែល។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមមេត្ដាដល់ពួកយើងពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ»