km_tn/psa/088/017.md

2.9 KiB

ពួកគេទាំង​នោះ​បាន​ឡោម‌ព័ទ្ធ​ទូល‌បង្គំ ដូច​ទឹក​ជំនន់ជា​រៀង​រាល់​ថ្ងៃ

អ្នកនិពន្ធបានប្រៀបធៀបការប្រព្រឹត្តកំហឹងរបស់ព្រះជាម្ចាស់ និង «ការប្រព្រឹត្ដដ៏គួរឲ្យខ្លាច» ទៅនឹងទឹកជំនន់។ ការបកប្រែរបៀបផ្សេងទៀតៈ «ពេញមួយថ្ងៃពួកគេគំរាមបំផ្លាញទូលបង្គំដូចជាទឹកជំនន់» (សូមមើលៈ rc://*/ta/man/translate/figs-simile)

ពួកគេ

ពាក្យថា «ពួកគេ» សំដៅទៅលើ «អំពើដែលក្រេវក្រោធ» របស់ព្រះជាម្ចាស់ និង «ការដែលគួរឲ្យខ្លាច» ពីខមុន។

ពួកគេក៏រួម​គ្នា​រួប​រឹត​ទូល‌បង្គំទាំង​អស់

អ្នកនិពន្ធនិយាយអំពី «សកម្មភាពខឹង» របស់ព្រះជាម្ចាស់និង «ការប្រព្រឹត្ដដ៏គួរឲ្យខ្លាច» ដូចជាពួកគេជាសត្រូវដែលកំពុងតែព្យាយាមចាប់ និងសម្លាប់លោក។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេបានឡោមព័ទ្ធទូលបង្គំដូចជាទាហានសត្រូវ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

មនុស្ស​ជា​ទី​ស្រឡាញ់ និង​មិត្ត​ភក្ដិ​របស់​ទូល‌បង្គំ គេច​មុខ​ចេញ​ពី​ទូល‌បង្គំ

«មនុស្សគ្រប់គ្នាដែលទូលបង្គំស្រលាញ់ និងស្គាល់»

គូកន​របស់​ទូល‌បង្គំ​បាន​ទុក​ទូល‌បង្គំ​ចោល ក្នុង​ទី​ងងឹត

នេះនិយាយអំពីភាពងងឹតហាក់ដូចជានេះជាមនុស្សម្នាក់ដែលអាចធ្វើជាមិត្តជាមួយអ្នកដទៃ។ អ្នកនិពន្ធកំពុងសង្កត់ន័យថា លោកមានអារម្មណ៍ឯកោទាំងស្រុង។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្រប់ទីកន្លែងដែលទូលបង្គំទៅវាងងឹត» (សូមមើលៈ rc://*/ta/man/translate/figs-personification)