km_tn/psa/086/010.md

3.8 KiB

ការ​យ៉ាង​អស្ចារ្យ

«រឿងល្អណាស់ដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល»

មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​ជា​ព្រះជាម្ចាស់

«ព្រះអង្គគឺជាព្រះជាម្ចាស់តែប៉ុណ្ណោះ»

ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​ទូល‌បង្គំ​ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​នឹង​ដើរ​ក្នុង​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ

មនុស្សដែលធ្វើតាមអ្វីដែលព្រះសព្វព្រះហឫទ័យត្រូវបានគេនិយាយដូចជាកំពុងដើរនៅលើផ្លូវ ឬផ្លូវរបស់ព្រះជាម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ឱព្រះអម្ចាស់អើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់សេចក្តីពិតរបស់ព្រះអង្គ។ បន្ទាប់មកទូលបង្គំនឹងគោរពតាមពាក្យរបស់ព្រះអង្គ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សូម​បង្រួម​ចិត្ត​ទូល‌បង្គំ ឲ្យ​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ

នៅទីនេះ «ដួងចិត្ត» តំណាងឲ្យគំនិតអារម្មណ៍ និងបំណងប្រាថ្នារបស់មនុស្ស។ ការសុំព្រះជាម្ចាស់ធ្វើឲ្យមនុស្សគោរពព្រះអង្គទាំងស្រុងត្រូវបានគេនិយាយថា៖ ដួងចិត្តរបស់មនុស្សមានច្រើនចំណែក ហើយថាព្រះជាម្ចាស់បង្រួបបង្រួមពួកគេជាមួយគ្នា។ ការបកប្រែរបៀបផ្សេងទៀតៈ «ធ្វើឲ្យទូលបង្គំគោរពព្រះអង្គដោយស្មោះអស់ពីចិត្ត» ឬ «ធ្វើឲ្យទូលបង្គំគោរពព្រះអង្គដោយស្មោះ» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-metaphor]])

ទូល‌បង្គំ​នឹង​អរ​ព្រះគុណ​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត

នៅទីនេះ «ដួងចិត្ត» តំណាងឲ្យគំនិតអារម្មណ៍ និងបំណងប្រាថ្នារបស់មនុស្ស។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូល‌បង្គំ​នឹងសរសើរព្រះអង្គទាំងស្រុង និងដោយស្មោះ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ហើយ​នឹង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គតទៅ

នៅទីនេះ «ឈ្មោះ» តំណាងឲ្យមនុស្សទាំងមូល។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំនឹងលើកតម្កើងព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)