3.2 KiB
ព្រះអង្គបានដកសេចក្ដីក្រោធ ទាំងអស់របស់ព្រះអង្គចេញ
ព្រះជាម្ចាស់មិនដាក់ទោសជនជាតិអីុស្រាអែលតទៅទៀតទេ គឺដូចជាព្រះពិរោធដែលជាវត្ថុមួយដែលព្រះអម្ចាស់អាចដកហូតចេញពីជនជាតិអីុស្រាអែលបាន។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)
ព្រះអង្គបានបែរចេញពីសេចក្ដីក្រោធ ដ៏សហ័សរបស់ព្រះអង្គ
ព្រះជាម្ចាស់លែងមានកំហឹងនឹងជនជាតិអីុស្រាអែលទៀត គឺដូចជាកំហឹងគឺជាភ្លើងដែលព្រះជាម្ចាស់បានបោះបង់ចោល។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)
ព្រះជាម្ចាស់នៃការសង្គ្រោះរបស់យើងខ្ញុំអើយ!
នាមអរូបី «សេចក្ដីសង្គ្រោះ» អាចត្រូវបានបញ្ជាក់ជាកិរិយាស័ព្ទ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់ដែលជួយសង្រ្គោះយើង» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)
សូមឈប់គ្នាន់ក្នាញ់ចំពោះយើងខ្ញុំទៅ
ការសុំព្រះជាម្ចាស់បញ្ឈប់ការខឹងនឹងជនជាតិអីុស្រាអែលត្រូវបានគេនិយាយថា៖ ដូចជាការមិនសប្បាយចិត្តគឺជាវត្ថុដែលអ្នកនិពន្ធចង់ឲ្យព្រះជាម្ចាស់បោះបង់ចោល។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)
តើព្រះអង្គខ្ញាល់នឹងយើងខ្ញុំរហូតឬ? តើព្រះអង្គបន្លាយសេចក្ដីក្រោធរបស់ព្រះអង្គ គ្រប់ជំនាន់តទៅឬ?
អ្នកនិពន្ធប្រើសំណួរទាំងនេះ ដើម្បីបញ្ជាក់ថា លោកកំពុងស្នើសុំព្រះជាម្ចាស់ឲ្យឈប់ខ្ញាល់នឹងពួកគេ។ សំណួរវោហាសាស្ត្រទាំងនេះអាចត្រូវបានបកប្រែជាឃ្លា។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមមេត្តាកុំខ្ញាល់នឹងពួកយើងរហូត»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)